Connect with us

បាល់ទាត់អន្តរជាតិ

ប្រធាន​ក្លឹប PSG ចាប់​អារម្មណ៍​ចង់​ចុះ​ហត្ថលេខា​លើ Karim Benzema

Published

on

យោងតាម​គេហទំព័រ Sports Zone បាន​ឲ្យ​ដឹង​ថា ខ្សែប្រយុទ្ធ​សញ្ជាតិ​បារាំង​របស់​ក្លឹប​បាល់ទាត់ Al-Ittihad គឺ​កីឡាករ Karim Benzema អាច​នឹង​មាន​ឱកាស​វិល​ត្រឡប់​ទៅ​កាន់​បាល់ទាត់​នៅ​តំបន់​អឺរ៉ុប​វិញ ក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​នា​ដើម​ឆ្នាំ​នេះ។

យោងតាម​ប្រភព​ច្បាស់ការណ៍​មួយ​បាន​ឲ្យ​ដឹង​ថា ប្រធាន​ក្លឹប PSG លោក Nasser Al-Khelaifi ចង់​ចុះ​ហត្ថលេខា​លើ​កីឡាករ​វ័យ 36 ឆ្នាំ​រូបនេះ ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង​រយៈពេល 6 ខែ។ ទោះ​ជា​យ៉ាង​ណា គំនិត​នេះ​មិន​ទាន់​យល់ស្រប​ទាំង​ស្រុង​ឡើយ ដោយ​គេ​បាន​ដឹង​ថា នាយក​ផ្នែក​កីឡា​របស់ PSG គឺ​លោក Luis Campos បាន​ជំទាស់​លើ​គម្រោង​នេះ។

យ៉ាង​ណា​មិញ ស្រប​ពេល​ដែល​មាន​ការ​ខុស​ទាស់​ខ្វែង​គំនិត​គ្នា​នៅ​ក្លឹប​បែប​នេះ យើង​មិន​ទាន់​អាច​សន្និដ្ឋាន​បាន​ថា តើ​លទ្ធភាព​នៃ​ការ​ចុះ​ហត្ថលេខា​លើ Karim Benzema បាន​សម្រេច រឺ​អត់​នោះ​ឡើយ។ បច្ចុប្បន្ន​កុងត្រា​របស់ Benzema នៅ​មាន​សុពលភាព​រហូត​ដល់​ដំណាច់​ខែ​មិថុនា ឆ្នាំ 2026 ហើយ​តាម​ការ​ប៉ាន់​ប្រមាណ​តម្លៃ​ខ្លួន​របស់​ខ្សែប្រយុទ្ធ​រូប​នេះ​គឺ​ប្រមាណ​ជា 15 លានអឺរ៉ូ។

ប្រភព: Telecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២