បាល់ទាត់អន្តរជាតិ
Pellistri ត្រៀមចាកចេញទៅចូលរួមជាមួយក្លឹបបាតតារាងនៅអេស្ប៉ាញ
ខ្សែប្រយុទ្ធ Facundo Pellistri របស់ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា ជិតនឹងផ្ទេរទៅចូលរួមជាមួយក្លឹប Granada ក្នុងលក្ខខណ្ឌខ្ចីជើង នៅពេលឆាប់ៗខាងមុខនេះហើយ។ អនាគតរបស់កីឡាករសញ្ជាតិអ៊ុយរូហ្គាយរូបនេះ ត្រូវបានក្លឹបបិសាចក្រហម សម្លឹងមើលជាយូរមកហើយ ក្នុងការដាក់គាត់ឲ្យខ្ចីជើងទៅក្លឹបផ្សេងដើម្បីទទួលបានឱកាសលេងច្រើនជាងមុន សម្រាប់ការបង្កើនសមត្ថភាពបន្ថែម។
កាលពីមួយរយៈមុន PSV Eindhoven ក៏ហាក់ទំនងជាបានចរចាខ្ចីជើងរបស់ Pellistri ដែរ ប៉ុន្តែពេលនេះ Granada ដែលស្ថិតនៅលីគកំពូលនៃប្រទេសអេស្ប៉ាញ La Liga កំពុងឈានដល់ចំណុចនៃការសម្រេចបានជោគជ័យលើកីឡាករវ័យក្មេងរូបនេះ។ គួររំលឹកផងដែរថា Facundo Pellistri ក៏ធ្លាប់បានប្រកបអាជីពនៅទឹកដីអេស្ប៉ាញដែរ ដោយពេលនោះគាត់ខ្ចីជើងជាមួយក្លឹប Alaves អំឡុងឆ្នាំ 2021 ដល់ 2022។
កាលពីដើមសប្តាហ៍កន្លងទៅ មានសេចក្តីរាយការណ៍ថា សំណើរខ្ចីជើងរបស់កីឡាករវ័យ 22 ឆ្នាំរូបនេះទៅ Granada បានជាប់គាំង ដោយសារតែ Granada ផ្តល់ប្រាក់ឈ្នួលដល់គាត់តិចតួចពេក។ យ៉ាងណាក៏ដោយ ពេលនេះអ្នកកាសែតជំនាញលោក Fabrizio Romano បានអះអាងថា ការខ្ចីជើង Pellistri បានឈានទៅដល់ដំណាក់កាលជោគជ័យហើយ ដោយកីឡាករមកពីតំបន់ឡាទីនរូបនេះ នឹងចូលរួមជាមួយ Granada ក្នុងលក្ខខណ្ឌខ្ចីដល់ចប់រដូវកាល។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ2 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ2 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក