Connect with us

បាល់ទាត់អន្តរជាតិ

Pellistri ត្រៀម​ចាកចេញ​ទៅ​ចូល​រួម​ជាមួយ​ក្លឹប​បាតតារាង​នៅ​អេស្ប៉ាញ

Published

on

ខ្សែប្រយុទ្ធ Facundo Pellistri របស់​ក្លឹប​បិសាចក្រហម Manchester United ត្រូវ​បាន​គេ​រាយ​ការណ៍​ថា ជិត​នឹង​ផ្ទេរ​ទៅ​ចូលរួម​ជាមួយ​ក្លឹប Granada ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ហើយ។ អនាគត​របស់​កីឡាករ​សញ្ជាតិ​អ៊ុយរូហ្គាយ​រូប​នេះ ត្រូវ​បាន​ក្លឹប​បិសាចក្រហម សម្លឹង​មើល​ជា​យូរ​មក​ហើយ ក្នុង​ការ​ដាក់​គាត់​ឲ្យ​ខ្ចីជើង​ទៅ​ក្លឹប​ផ្សេង​ដើម្បី​ទទួល​បាន​ឱកាស​លេង​ច្រើន​ជាង​មុន សម្រាប់​ការ​បង្កើន​សមត្ថភាព​បន្ថែម។

កាល​ពី​មួយ​រយៈមុន PSV Eindhoven ក៏​ហាក់​ទំនង​ជា​បាន​ចរចា​ខ្ចី​ជើង​របស់ Pellistri ដែរ ប៉ុន្តែ​ពេល​នេះ Granada ដែល​ស្ថិត​នៅ​លីគ​កំពូល​នៃ​ប្រទេស​អេស្ប៉ាញ La Liga កំពុង​ឈាន​ដល់​ចំណុច​នៃ​ការ​សម្រេច​បាន​ជោគជ័យ​លើកីឡាករ​វ័យ​ក្មេង​រូប​នេះ។ គួរ​រំលឹក​ផង​ដែរ​ថា Facundo Pellistri ក៏​ធ្លាប់​បាន​ប្រកប​អាជីព​នៅ​ទឹកដី​អេស្ប៉ាញ​ដែរ ដោយ​ពេល​នោះ​គាត់​ខ្ចី​ជើង​ជាមួយ​ក្លឹប Alaves អំឡុង​ឆ្នាំ 2021 ដល់ 2022។

កាល​ពី​ដើម​សប្តាហ៍​កន្លង​ទៅ មាន​សេចក្តី​រាយការណ៍​ថា សំណើរ​ខ្ចី​ជើង​របស់​កីឡាករ​វ័យ 22 ឆ្នាំរូប​នេះ​ទៅ Granada បាន​ជាប់​គាំង ដោយ​សារ​តែ Granada ផ្តល់ប្រាក់​ឈ្នួល​ដល់​គាត់​តិច​តួច​ពេក។ យ៉ាង​ណា​ក៏ដោយ ពេល​នេះ​អ្នក​កាសែត​ជំនាញ​លោក Fabrizio Romano បាន​អះអាង​ថា ការ​ខ្ចី​ជើង Pellistri បាន​ឈាន​ទៅ​ដល់ដំណាក់​កាល​ជោគជ័យ​ហើយ ដោយ​កីឡាករ​មក​ពី​តំបន់​ឡាទីន​រូប​នេះ នឹង​ចូលរួម​ជាមួយ Granada ក្នុង​លក្ខខណ្ឌ​ខ្ចី​ដល់​ចប់​រដូវកាល។

ប្រភព: Sportsmole

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២