បាល់ទាត់អន្តរជាតិ
Arsenal កំណត់គោលដៅលើខ្សែបម្រើកណ្ដាលមួយរូប ដែលគេចាត់ទុកជា Busquets ទី 2
ក្លឹបកាំភ្លើងធំ Arsenal ត្រូវបានគេដឹងថា កំពុងកំណត់គោលដៅក្នុងការចុះហត្ថលេខាលើខ្សែបម្រើសញ្ជាតិអេស្ប៉ាញរបស់ក្លឹប Real Sociedad ដែលកីឡាករឆ្នើមរូបនោះ ត្រូវបានគេដាក់រហ័ស្សនាមថាជា Busquets ទី 2។ យោងតាមការអះអាងរបស់កាសែត AS បានឲ្យដឹងថា Martin Zubimendi កំពុងក្លាយជាទីពេញចិត្តជាខ្លាំងពីសំណាក់ក្រុមរបស់លោក Mikel Arteta។
ទន្ទឹមនឹងនេះដែរ គេបានដឹងថា Martin Zubimendi ត្រៀមនឹងយល់ព្រមតាមលក្ខខណ្ឌដើម្បីចូលរួមជាមួយ Arsenal ហើយ ដោយត្រៀមនឹងផ្ទេរទៅ Emirates នៅរដូវកាលក្រោយ។ តាមពិតទៅ Arsenal ចង់ចុះហត្ថលេខាលើកីឡាករឆ្នើម Martin Zubimendi តាំងពីក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករក្នុងខែនេះ ប៉ុន្តែគាត់បានជ្រើសរើសមិនចាកចេញពី Real Sociedad ដោយសារតែចង់បន្តជួយជ្រោមជ្រែងក្រុមក្នុងដំណើរនៃការប្រកួតប្រជែងក្របខ័ណ្ឌ UEFA Champions League។
លក្ខខណ្ឌនៃការទិញផ្ដាច់កុងត្រារបស់ខ្សែបម្រើ Martin Zubimendi ត្រូវបានគេរាយការណ៍ថា មានចំនួន 60 លានអឺរ៉ូ ហើយក្លឹបកាំភ្លើងធំ Arsenal គ្រោងនឹងបង់ប្រាក់នេះឲ្យ Real Sociedad ជាដំណាក់កាល ដែលមានរយៈពេលវែង។ នៅរដូវកាលនេះ Zubimendi នៅតែជាកីឡាករដ៏សំខាន់របស់ក្រុម ដោយបានបង្ហាញខ្លួន 30 ប្រកួត និងស៊ុតបញ្ចូលទីបាន 4 គ្រាប់ផងដែរ។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ5 days ago
អ្នកចាំទីអាយុ 16 ឆ្នាំម្នាក់ បានស្លា.ប់បាត់បង់ជីវិត បន្ទាប់ពីត្រូវបាល់ស៊ុតចំដើមទ្រូង (មានវីដេអូ)
-
បាល់ទាត់អន្តរជាតិ4 days ago
Ole Gunnar Solskjaer ត្រៀមឡើងកាន់តំណែងជាគ្រូបង្វឹកថ្មី របស់ក្លឹបយក្សមួយនៅលីគទួរគី
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ត្រៀមឆក់ឱកាស ចុះហត្ថលេខាលើកីឡាករមួយរូបរបស់ក្លឹប Wolverhampton