បាល់ទាត់អន្តរជាតិ
Jurgen Klopp អាចនឹងក្លាយជាគ្រូបង្វឹកថ្មីរបស់ Barcelona នៅរដូវកាលក្រោយ
គ្រូបង្វឹករបស់ក្លឹបហង្សក្រហម Liverpool លោក Jurgen Klopp ដែលបានប្រកាសលាលែងពីតំណែងជាគ្រូបង្វឹកនៃក្លឹបបច្ចុប្បន្នរបស់ខ្លួននៅចុងបញ្ចប់រដូវកាលនេះ អាចនឹងមកដឹកនាំនៅអេស្ប៉ាញជាមួយក្លឹបអ្នកមានបុណ្យ Barcelona។ អស់រយៈពេល 9 ឆ្នាំ នៅដឹកនាំ Liverpool គ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់រូបនេះ បានដឹកនាំក្រុមឲ្យឈ្នះពានជាច្រើន ហើយក៏ត្រូវបានគេចាត់ទុកជាគ្រូបង្វឹកឆ្នើមមួយរូបផងដែរ។
យ៉ាងណាមិញ សម្រាប់ក្លឹបអ្នកមានបុណ្យ Barcelona នៅរដូវកាលនេះបញ្ចប់ទៅ ពួកគេនឹងត្រូវស្វែងរកបេក្ខភាពគ្រូបង្វឹកថ្មី ខណៈដែលកាលពីប៉ុន្មានម៉ោងមុននេះលោក Xavi Hernandez ត្រូវបានក្លឹបបញ្ជាក់ថា គាត់នឹងចុះចេញពីតំណែងនៅពេលចប់បេសកកម្មរដូវកាល 2023-2024 នេះ។
យោងតាមរបាយការណ៍ចុងក្រោយមួយបានឲ្យដឹងថា ប្រធានក្លឹប Barcelona គឺលោក Joan Laporta ធ្លាប់បានស្រមៃចង់ឲ្យលោក Jurgen Klopp ក្លាយជាគ្រូបង្វឹករបស់ខ្លួនជាយូរមកហើយ។ លើសពីនេះទៀត Jurgen Klopp ផ្ទាល់ក៏ពេញចិត្តនឹងការទៅដឹកនាំក្លឹប Barcelona ដូចគ្នា។ ពេលនេះ Barcelona ពិតជាបានគិតគូរួចជាស្រេច អំពីលទ្ធភាពនៃការនាំយកគ្រូបង្វឹកឆ្នើមរូបនេះទៅជំនួសតំណែងរបស់លោក Xavi Hernandez។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ1 day ago
តើ Real Madrid នឹងប្រើប្រាស់អ្នកចាំទីរូបណា នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត UEFA Champions League?
-
បាល់ទាត់អន្តរជាតិ1 day ago
Pepe នឹងចាកចេញពី Porto មកចូលរួមជាមួយ Barcelona នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
Carlo Ancelotti លើកឡើងថា កូនក្រុមរបស់ខ្លួនរូបនេះ នឹងឈ្នះ Ballon d’Or