បាល់ទាត់អន្តរជាតិ
Zidane អាចនឹងក្លាយជាគ្រូបង្វឹកថ្មីរបស់ក្លឹប Marseille
យោងតាមអ្នកកាសែតលោក Jerome Rothen បានឲ្យដឹងថា គ្រូបង្វឹកសញ្ជាតិបារាំងលោក Zinedine Zidane អាចនឹងចូលកាន់តំណែងជាគ្រូបង្វឹកថ្មីរបស់ក្លឹប Marseille ប្រសិនបើក្លឹបនេះត្រូវបានលក់ទៅឲ្យម្ចាស់ថ្មីដែលជារាជវង្សរបស់អារ៉ាប៊ីសាអូឌីត។
យោងតាមប្រភពពីអ្នកកាសែតដដែលនេះដែរបានឲ្យដឹងថា កាលពីប៉ុន្មានថ្ងៃមុន Zidane បានបដិសេធសំណើរដើម្បីទៅដឹកនាំក្រុមជម្រើសជាតិអាល់ហ្សេរី ខណៈដែលគាត់ហាក់ដូចជាកំពុងរង់ចាំឱកាសពីក្លឹប Marseille។ ទន្ទឹមនឹងនេះដែរ សមាជិកនៃរាជវង្សរបស់អារ៉ាប៊ីសាអូឌីត គឺព្រះអង្គម្ចាស់ Abdullah Al Saud កំពុងរៀបចំចង់ទិញយកក្លឹប Marseille ហើយបើគាត់ក្លាយជាម្ចាស់ក្លឹបថ្មីនោះ គាត់នឹងធ្វើការតែងតាំងលោក Zinedine Zidane ជាគ្រូបង្វឹករបស់ខ្លួន។
សូមរំលឹកផងដែរថា ការងារចុងក្រោយបំផុតរបស់ Zinedine Zidane គឺជាគ្រូបង្វឹករបស់ Real Madrid។ ក្រោមការដឹកនាំរបស់គាត់ Real Madrid បានឈ្នះពានលីគកំពូលរបស់អេស្ប៉ាញ 2 ដង, Super Cup 2 ដង និងឈ្នះ UEFA Champions League ចំនួន 3 ដងផងដែរ ដែលនេះជាសមិទ្ធិផលដ៏អស្ចារ្យ។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ5 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ4 days ago
Cesc Fabregas ត្រៀមនាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនទៅកាន់ក្លឹប Como
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត