Connect with us

បាល់ទាត់អន្តរជាតិ

Jurgen Klopp អាច​នឹង​ក្លាយ​ជា​គ្រូ​បង្វឹក​ថ្មី​របស់ Barcelona នៅ​រដូវកាល​ក្រោយ

Published

on

គ្រូ​បង្វឹក​របស់​ក្លឹប​ហង្សក្រហម Liverpool លោក Jurgen Klopp ដែល​បាន​ប្រកាស​លាលែង​ពី​តំណែង​ជា​គ្រូបង្វឹក​​នៃ​ក្លឹប​បច្ចុប្បន្ន​របស់​ខ្លួន​នៅ​ចុង​បញ្ចប់​​រដូវកាល​នេះ អាច​នឹង​មក​ដឹកនាំ​នៅ​អេស្ប៉ាញ​ជាមួយ​ក្លឹប​អ្នក​មាន​បុណ្យ Barcelona។ អស់​រយៈ​ពេល 9 ឆ្នាំ នៅ​ដឹកនាំ Liverpool គ្រូ​បង្វឹក​សញ្ជាតិ​អាឡឺម៉ង់​រូប​នេះ បាន​ដឹកនាំ​ក្រុម​ឲ្យ​ឈ្នះ​ពាន​ជា​ច្រើន ហើយ​ក៏​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​គ្រូ​បង្វឹក​ឆ្នើម​មួយ​រូប​ផង​ដែរ។

យ៉ាង​ណា​មិញ សម្រាប់​ក្លឹប​អ្នក​មាន​បុណ្យ Barcelona នៅ​រដូវកាល​នេះ​បញ្ចប់​ទៅ ពួក​គេ​នឹង​ត្រូវ​ស្វែង​រក​បេក្ខភាព​គ្រូ​បង្វឹក​ថ្មី ខណៈ​ដែល​កាល​ពី​ប៉ុន្មាន​ម៉ោង​មុន​នេះ​លោក Xavi Hernandez ត្រូវ​បាន​ក្លឹប​បញ្ជាក់​ថា គាត់​នឹង​ចុះ​ចេញ​ពី​តំណែង​នៅ​ពេល​ចប់​បេសកកម្ម​រដូវកាល 2023-2024 នេះ។

យោងតាម​របាយការណ៍​ចុង​ក្រោយ​មួយ​បាន​ឲ្យ​ដឹង​ថា ប្រធាន​ក្លឹប Barcelona គឺ​លោក Joan Laporta ធ្លាប់​បាន​ស្រមៃ​ចង់​ឲ្យ​លោក Jurgen Klopp ក្លាយ​ជា​គ្រូ​បង្វឹក​របស់​ខ្លួន​ជាយូរ​មក​ហើយ។ លើស​ពី​នេះ​ទៀត Jurgen Klopp ផ្ទាល់​ក៏​ពេញ​ចិត្ត​នឹង​ការ​ទៅ​ដឹកនាំ​ក្លឹប Barcelona ដូចគ្នា។ ពេល​នេះ Barcelona ពិត​ជា​បាន​គិត​គូ​រួច​ជា​ស្រេច អំពី​លទ្ធភាព​នៃ​ការនាំ​យក​គ្រូ​បង្វឹក​ឆ្នើម​រូប​នេះ​ទៅ​ជំនួស​តំណែង​របស់​លោក Xavi Hernandez។

ប្រភព: Telecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២