បាល់ទាត់អន្តរជាតិ
Mainoo ស៊ុត 1 គ្រាប់ចុងម៉ោង ជួយបិសាចក្រហមឲ្យទទួលបាន 3 ពិន្ទុពី Wolves
កីឡាករ Kobbie Mainoo ដែលជាកីឡាករវ័យក្មេងមានវ័យ 18 ឆ្នាំ បានក្លាយជាចំណែកមួយដ៏សំខាន់ក្នុងការសង្គ្រោះក្លឹបបិសាចក្រហម Manchester United របស់ខ្លួន ឲ្យយកឈ្នះ Wolverhampton ក្នុងលទ្ធផល 4 ទល់នឹង 3 នៅក្នុងការប្រកួតក្របខ័ណ្ឌ Premier League កាលពីរំលងអាធ្រាតយប់មិញនេះ។
យ៉ាងណាមិញ នៅក្នុងការប្រកួតនោះបិសាចក្រហម បានលេងរយៈពេល 45 នាទីនៃតង់ទី 1 ដោយមានគ្រាប់បាល់នាំមុខក្រុមម្ចាស់ផ្ទះ Wolverhampton ដោយលទ្ធផល 2-0 ដែលជាការស៊ុតបញ្ចូលទីពី Marcus Rashford នៅនាទីទី 5 និងមួយគ្រាប់ទៀតរកបានដោយ Rasmus Hojlund នៅនាទីទី 22។
ទោះជាយ៉ាងណាក៏ដោយ គ្រាប់បាល់រវាងក្រុមទាំង 2 បានស្មើគ្នា 3 ទល់នឹង 3 គិតត្រឹមនាទីទី 90+5។ អ្វីៗស្ទើរតែសម្រេចដោយការចែកពិន្ទុគ្នាម្នាក់ 1 ពិន្ទុទៅហើយ ប៉ុន្តែកីឡាករវ័យក្មេងដ៏មានទេពកោសល្យ Kobbie Mainoo ស៊ុត 1 គ្រាប់ទៀតចុងក្រោយនៅនាទីទី 90+7 ដែលជាការសម្រេចបិសាចក្រហមបាយក្លាយជាអ្នកទទួលជ័យជំនះ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង
-
បាល់ទាត់អន្តរជាតិ2 days ago
ក្រដាសកុងត្រាដំបូងរបស់ Messi ជាមួយ Barcelona ដាក់ដេញថ្លៃបានជិតមួយលានដុល្លារ
-
បាល់ទាត់អន្តរជាតិ2 days ago
មូលហេតុដែល Neymar មិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិប្រេស៊ីល