Connect with us

បាល់ទាត់អន្តរជាតិ

Bayern Munich ប្រកាស​ពី​ការ​ចុះ​ហត្ថលេខា​លើ​ខ្សែ​ប្រយុទ្ធ​ស្លាប​ដ៏​មាន​ទេពកោសល្យ​របស់​ក្លឹប Granada

Published

on

មុន​ពេល​ទីផ្សារ​ដោះដូរ​កីឡាករ​នា​ខែ​មករា​ដើម​ឆ្នាំ​នេះ​បិទ​ទ្វារ ក្លឹប​យក្ស​របស់​អាឡឺម៉ង់ Bayern Munich បាន​ចុះ​ហត្ថលេខា​បាន​សម្រេច​លើ​កីឡាករ​ដ៏​មាន​ទេពកោសល្យ​មួយ​រូប​ពី​ទឹកដី​អេស្ប៉ាញ គឺ​ខ្សែប្រយុទ្ធ​ស្លាប Bryan Zaragoza ដែល​ជា​កីឡាករ​របស់​ក្លឹប Granada។

ដំបូង​ឡើយ​កីឡាករ​ឆ្នើម​រូបនេះ​ត្រូវ​បាន​គិត​ថា នឹង​ចូលរួម​ជាមួយ​ក្លឹប Bayern Munich នៅ​រដូវ​ក្តៅ​ឆ្នាំ 2024 (ចុង​បញ្ចប់​នៃ​រដូវកាល​នេះ)។ ប៉ុន្តែ​ដោយ​សារភាព​បន្ទាន់​របស់ Bayern Munich ពួក​គេ​បាន​សម្រេច​ចិត្ត​នាំ​យក​គាត់​ទៅ​អាឡឺម៉ង់​ពាក់​កណ្ដាល​រដូវកាល​នេះ​ទៅ​តែ​ម្ដង។

ដោយ​ឡែក ចាប់​ពី​ពេល​នេះ​ដល់​ចុង​បញ្ចប់​នៃ​រដូវកាល Bryan Zaragoza គឺ​ជា​កីឡាករ​ដែល​ស្ថិត​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ពី Granada តែបន្ទាប់​ពី​ចប់​រដូវកាល​ទៅ គាត់​នឹង​ក្លាយ​ជា​កីឡាករ​ពេញ​សិទ្ធិ​របស់​ក្លឹប Bayern Munich ជាមួយ​នឹង​កុងត្រា​ដែល​មាន​សុពលភាព​រហូត​ដល់​ថ្ងៃទី 30 ខែ មិថុនា ឆ្នាំ 2029។ គេ​បាន​ដឹង​ថា តម្លៃ​ខ្លួន​នៃ​ការ​ចុះ​ហត្ថលេខា​លើ Bryan Zaragoza មាន​ចំនួន 13 លានអឺរ៉ូ។

ប្រភព: Telecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២