បាល់ទាត់អន្តរជាតិ
ផ្លូវការណ៍៖ Aston Villa ប្រកាសពីការចុះហត្ថលេខាលើខ្សែប្រយុទ្ធចំណូលថ្មី Morgan Rogers
ក្លឹប Aston Villa នៅមុននេះបន្តិចបានប្រកាសបញ្ជាក់ពីការចុះហត្ថលេខាលើខ្សែប្រយុទ្ធរបស់ក្លឹប Middlesbrough គឺកីឡាករ Morgan Rogers ជាមួយនឹងកុងត្រារយៈពេលវែង។ យ៉ាងណាមិញលោក Unai Emery បាននឹងកំពុងព្យាយាមពង្រឹងក្រុមរបស់ខ្លួនបន្ថែមទៀត ខណៈដែលបច្ចុប្បន្នពួកគេកំពុងឈរក្នុងចំណាត់ថ្នាក់លេខ 5 ក្នុងតារាងក្របខ័ណ្ឌ Premier League។
ដោយឡែក Aston Villa ទំនងជាមានមហិច្ឆតាក្នុងការដណ្ដើមកៅអី Top-4 ដើម្បីអាចមានឱកាសចូលលេងក្នុងក្របខណ្ឌ UEFA Champions League រដូវកាលក្រោយ។ ស្របពេលជាមួយគ្នានេះដែរ ទម្រង់លេងរបស់ពួកគេហាក់នៅមិនទាន់មានភាពមុតស្រួចល្អបំផុតនោះទេនៅតំបន់ប្រយុទ្ធខាងលើ។
ជាលទ្ធផល Aston Villa បានចុះហត្ថលេខាលើ Morgan Rogers ដែលត្រូវបានគេរំពឹងថា នឹងជួយជម្រុញបន្ថែម នៅតំបន់ប្រយុទ្ធរបស់ក្រុមលោក Unai Emery។ ទោះបីគេមិនបានបញ្ចេញតម្លៃផ្ទេររបស់ Morgan Rogers ជាផ្លូវការណ៍ក៏ដោយ តែគេបានប៉ាន់ប្រមាណថា Aston Villa បានចំណាយប្រាក់ 15 លានផោន ទៅលើកីឡាករសញ្ជាតិអង់គ្លេសរូបនេះ។
ប្រភព: Sportsmole