Connect with us

បាល់ទាត់អន្តរជាតិ

Mainoo ស៊ុត 1 គ្រាប់​ចុង​ម៉ោង ជួយ​បិសាចក្រហម​ឲ្យ​ទទួល​បាន 3 ពិន្ទុ​ពី Wolves

Published

on

កីឡាករ Kobbie Mainoo ដែល​ជា​កីឡាករ​វ័យ​ក្មេង​មាន​វ័យ 18 ឆ្នាំ បាន​ក្លាយ​ជា​ចំណែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​សង្គ្រោះ​ក្លឹប​បិសាចក្រហម Manchester United របស់​ខ្លួន ឲ្យ​យក​ឈ្នះ Wolverhampton ក្នុង​លទ្ធផល 4 ទល់​នឹង 3 នៅ​ក្នុង​ការ​ប្រកួត​ក្របខ័ណ្ឌ Premier League កាល​ពី​រំលង​អាធ្រាត​យប់​មិញ​នេះ។

យ៉ាង​ណា​មិញ នៅ​ក្នុង​ការ​ប្រកួត​នោះ​បិសាចក្រហម បាន​លេង​រយៈពេល 45 នាទី​នៃ​តង់ទី 1 ដោយ​មាន​គ្រាប់​បាល់​នាំ​មុខ​ក្រុម​ម្ចាស់​ផ្ទះ Wolverhampton ដោយ​លទ្ធផល 2-0 ដែល​ជា​ការ​ស៊ុត​បញ្ចូលទី​ពី Marcus Rashford នៅ​នាទីទី 5 និង​មួយ​គ្រាប់​ទៀត​រក​បាន​ដោយ Rasmus Hojlund នៅ​នាទីទី 22។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គ្រាប់​បាល់​រវាង​ក្រុម​ទាំង 2 បាន​ស្មើគ្នា 3 ទល់​នឹង 3 គិត​ត្រឹម​​នាទីទី 90+5។ អ្វីៗ​ស្ទើរ​តែ​សម្រេច​ដោយ​ការ​ចែក​ពិន្ទុ​គ្នា​ម្នាក់ 1 ពិន្ទុ​ទៅ​ហើយ ប៉ុន្តែ​កីឡាករ​វ័យ​ក្មេង​ដ៏​មាន​ទេពកោសល្យ Kobbie Mainoo ស៊ុត 1 គ្រាប់​ទៀត​ចុង​ក្រោយ​នៅ​នាទីទី 90+7 ដែល​ជា​ការ​សម្រេច​បិសាច​ក្រហម​បាយ​ក្លាយ​ជា​អ្នក​ទទួល​ជ័យ​ជំនះ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២