បាល់ទាត់អន្តរជាតិ
Sir Alex Ferguson ទិញសេះប្រណាំង ដែលមានតម្លៃថ្លៃបំផុតក្នុងពិភពលោក
អតីតគ្រូបង្វឹករបស់ក្លឹបបិសាចក្រហម Manchester United លោក Sir Alex Ferguson បានទិញសេះប្រណាំងដែលមានឈ្មោះថា Caldwell Potter នៅក្នុងព្រឹត្តិការណ៍នៃការដេញថ្លៃមួយកាលពីពេលថ្មីៗនេះ ខណៈដែលសេះនោះមានតម្លៃរហូតដល់ 633,000 ផោន។
បន្ទាប់ពីចំណាយប្រាក់មួយចំនួនធំនេះហើយ បានធ្វើឲ្យ Sir Alex Ferguson ក្លាយជាម្ចាស់សេះប្រណាំងថ្លៃបំផុត ក្នុងប្រវត្តិសាស្ត្រនៃការដេញថ្លៃសេះបែបនេះ។ ដោយឡែកពីមុនមក ធ្លាប់មានសេះឈ្មោលមួយឈ្មោះថា Interconnected ដែលគេដាក់ដេញថ្លៃបែបនេះដែរ គឺលក់បាន 620,000 ផោន ក្នុងឆ្នាំ 2019។
គួរកត់សម្គាល់ផងដែរថា លោក Sir Alex Ferguson ជាមនុស្សម្នាក់ដែលមានចំណង់ចំណូលចិត្តក្នុងការប្រណាំងសេះ ក្នុងអំឡុងពេលដែលគាត់ប្រកបអាជីពជាគ្រូបង្វឹក ហើយបន្ទាប់ពីបញ្ចប់អាជីពនេះទៅ ហើយមានវ័យកាន់តែចាស់ផងនោះ គាត់បានលះបង់ទាំងស្រុងចំពោះសកម្មភាពប្រណាំងសេះបែបនេះ។ Sir Alex Ferguson ក៏ធ្លាប់មានសេះប្រណាំង ដែលឈ្នះការប្រកួតជាច្រើនផងដែរ។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ2 days ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ22 hours ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ13 hours ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish