Connect with us

បាល់ទាត់អន្តរជាតិ

ក្រោយ Man City ឈ្នះ​យប់​មិញ Pep Guardiola បាន​បំបែក​កំណត់​ត្រា​មួយ របស់​គ្រូ​តា Sir Alex Ferguson

Published

on

គ្រូ​បង្វឹក​របស់​ក្លឹប​មេឃខៀវ Manchester City លោក Pep Guardiola បាន​ឈ្នះ​ការ​ប្រកួត​ចំនួន 103 ប្រកួត នៅ​ក្នុង​ក្របខ័ណ្ឌ UEFA Champions League ដោយ​បាន​វ៉ាដាច់​ចំនួន​សរុប​របស់​លោក Sir Alex Ferguson ដែល​ជា​អតីត​គ្រូ​បង្វឹក​ឆ្នើម​មួយ​រូប​កាល​ពី​ជាង 10 ឆ្នាំ​មុន។

យ៉ាង​ណា​មិញ ក្លឹប​ម្ចាស់​ជើង​ឯក Manchester City រក​បាន 2 គ្រាប់បន្ថែម​ក្នុង​រយៈពេល 10 នាទី​ចុងក្រោយ ដែល​ធ្វើ​ឲ្យ​ពួក​គេ​ឈ្នះ 3-1 លើ RB Leipzig។ គ្រាប់បាល់​បើក​ឆាក​នៅ​ក្នុង​តង់ទីមួយ​ស៊ុត​បញ្ចូលទី​ដោយ Phil Foden ប៉ុន្តែ​នៅ​នាទីទី 48 ក្លឹប RB Leipzig បាន​តាម​ស្មើ​វិញ រហូត​ដល់ Julian Alvarez ប្ដូរ​ចូល​ហើយ​ក៏​រក​បាន​មួយ​គ្រាប់​នៅ​នាទីទី 84 និង Julian Alvarez ដដែល​ក៏​បាន​បង្កើត​ឱកាស​ដោយ​បញ្ជូន​បាល់ទៅ​ឲ្យ Jeremy Doku ស៊ុត​បញ្ចូលទី​ជា​គ្រាប់​ចុង​ក្រោយ។

ក្រៅ​ពី​ជ័យ​ជំនះ​ដែល​ធ្វើ​ឲ្យ Man City ឈរ​នៅ​កំពូល​តារាង​នៃ​ពូល G នោះ វា​ក៏​ជា​កំណត់ត្រា​ដ៏​អស្ចារ្យ​មួយ​របស់​លោក Pep Guardiola ក្នុង​នាម​ជា​គ្រូ​បង្វឹក​ដែល​ដឹកនាំ​ក្រុម​ទទួល​បាន​ជោគជ័យ​រហូត​ដល់ 103 ប្រកួត​នៅ​ក្របខណ្ឌ UEFA Champions League និង​ឈ្នះ​កំណត់​ត្រា​របស់​គ្រូ​តា Sir Alex Ferguson ដែល​មាន​ចំនួន 102 ប្រកួត។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២