Connect with us

បាល់ទាត់អន្តរជាតិ

Pep Guardiola ថា បិសាចក្រហម​មិន​អាច​ត្រឡប់​ទៅ​កាន់​ជំនាន់​ដ៏​រុងរឿង​របស់ Sir Alex Ferguson វិញ​បាន​ឡើយ

Published

on

គ្រូ​បង្វឹក​របស់​ក្លឹប​មេឃខៀវ Manchester City លោក Pep Guardiola បាន​និយាយ​ពី​គូប្រជែង Manchester United មុន​ពេល​ក្រុម​ទាំង​ពីរ​ប៉ះ​គ្នា​នៅ​​វេលា​ម៉ោង 10:30 នាទី​យប់​នេះ​ថា ពួក​គេ​នឹង​មិន​ត្រឡប់​ទៅ​កាន់​ពេល​វេលា​ដ៏រុងរឿង ដូច​កាល​ជំនាន់​ដែល​ដឹកនាំ​ដោយ​លោក Sir Alex Ferguson ឡើយ។

យ៉ាង​ណា​មិញ លោក Pep Guardiola នឹង​ត្រូវ​ដឹកនាំ​ក្រុម​របស់​ខ្លួន​ទៅ​កាន់​ការ​ប្រកួត Manchester Derby ថ្ងៃ​នេះ ដែល​ជា​ការ​ប្រកួត​ក្នុង​ក្របខណ្ឌ​លីគ​កំពូល Premier League ក្នុង​ទឹកដី Old Trafford។ គ្រូបង្វឹក​សញ្ជាតិ​អេស្ប៉ាញ​រូបនេះ​បាន​ដឹកនាំ Man City ឲ្យ​ឈ្នះពាន 3 ក្នុង​មួយ​រដូវកាល និង​ពាន UCL ជា​ប្រវត្តិសាស្ត្រ​កាល​ពី​រដូវកាល​មុន ហើយ​កេរ្តិ៍​ដំណែល​ដ៏​អស្ចារ្យ​នេះ ត្រូវ​បាន​គេ​ប្រៀប​ប្រដូច​គាត់​ទៅ​នឹង​លោក Sir Alex Ferguson ដែល​ធ្លាប់​បាន​ដឹកនាំ​ក្លឹប​បិសាច​ក្រហម​ឲ្យ​ឈ្នះពាន​ជា​ច្រើន​ផង​ដែរ។

កំឡុង​ពេល​លោក Sir Alex Ferguson នៅ Man United ពួកគេ​បាន​ឈ្នះពាន​រង្វាន់ Premier League 13 ដង និង UEFA Champions League 2 ដង។ ដោយ​ឡែក​លោក Pep Guardiola ត្រូវ​បាន​គេ​សួរថា តើ​ក្លឹប​បិសាចក្រហម​អាច​នឹង​ត្រឡប់​ទៅ​កាន់​ភាព​ជោគជ័យ​​ដូច​ពី​មុន​វិញ រឺ​អត់? គាត់​បាន​ឆ្លើយ​ថា៖ “ប្រហែល​មិន​អាច​ត្រឡប់​ទៅ​កាន់​ជំនាន់​ដែល​ដឹកនាំ​ដោយ Sir Alex Ferguson ​វិញ​នោះ​ទេ ព្រោះ​ក្នុង​ពេល​នោះ​ខ្ញុំ​គិត​ថា ក្រុម​ខ្លាំង​មាន​តែ​ពីរ រឺ​​បី​ក្រុម​ប៉ុណ្ណោះ។ ឥឡូវ​នេះ​មាន​ក្លឹប​ជា​ច្រើន​ទៀត​ដែល​មាន​គ្រូ​បង្វឹក​ដ៏​អស្ចារ្យ​មិន​គួរ​ឲ្យ​ជឿ ដូច្នេះ​ប្រហែល​ជា​មិន​អាច​ទេ”។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២