Connect with us

បាល់ទាត់អន្តរជាតិ

Sir Alex Ferguson ទិញ​សេះ​ប្រណាំង ដែល​មាន​តម្លៃ​ថ្លៃ​បំផុត​ក្នុង​ពិភពលោក

Published

on

អតីត​គ្រូ​បង្វឹក​របស់​ក្លឹប​បិសាចក្រហម Manchester United លោក Sir Alex Ferguson បាន​ទិញ​សេះ​​ប្រណាំង​ដែល​មាន​ឈ្មោះ​ថា Caldwell Potter នៅ​ក្នុង​ព្រឹត្តិការណ៍​នៃ​ការ​ដេញ​ថ្លៃ​មួយ​កាល​ពី​ពេល​ថ្មីៗ​នេះ ខណៈ​ដែល​សេះ​នោះ​មាន​តម្លៃ​រហូត​ដល់ 633,000 ផោន។

បន្ទាប់​ពី​ចំណាយ​ប្រាក់​មួយ​ចំនួន​ធំ​នេះ​ហើយ បាន​ធ្វើ​ឲ្យ Sir Alex Ferguson ក្លាយ​ជា​ម្ចាស់​សេះ​ប្រណាំង​ថ្លៃ​បំផុត ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ការ​ដេញ​ថ្លៃ​សេះ​បែប​នេះ។ ដោយ​ឡែក​ពី​មុន​មក ធ្លាប់​មាន​សេះ​ឈ្មោល​មួយ​ឈ្មោះ​ថា Interconnected ដែល​គេ​ដាក់​ដេញ​ថ្លៃ​បែប​នេះ​ដែរ គឺ​​លក់​បាន 620,000 ផោន ក្នុង​ឆ្នាំ 2019។

គួរ​កត់​សម្គាល់​ផង​ដែរ​ថា លោក Sir Alex Ferguson ជា​មនុស្ស​ម្នាក់​ដែល​មាន​ចំណង់​ចំណូល​ចិត្ត​ក្នុង​ការ​ប្រណាំង​សេះ ក្នុង​អំឡុង​ពេល​ដែល​គាត់​ប្រកប​អាជីព​ជា​គ្រូបង្វឹក ហើយ​បន្ទាប់​ពី​បញ្ចប់​អាជីព​នេះ​ទៅ ហើយ​មាន​វ័យ​កាន់​តែ​ចាស់​ផង​នោះ គាត់​បានលះបង់​ទាំងស្រុង​ចំពោះ​សកម្មភាព​ប្រណាំង​សេះ​បែប​នេះ។ Sir Alex Ferguson ក៏​ធ្លាប់​មាន​សេះប្រណាំង ដែល​ឈ្នះ​ការ​ប្រកួត​ជា​ច្រើន​ផង​ដែរ។

ប្រភព: Telecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២