បាល់ទាត់អន្តរជាតិ
Real Madrid មិនត្រឹមតែចុះហត្ថលេខាលើ Mbappe ទេ តែថែមទាំងចង់នាំយកប្រធានផ្នែកកីឡាពីក្លឹប PSG ទៀត!!!
ក្លឹបអធិរាជស Real Madrid ត្រូវបានគេរាយការណ៍ថា កំពុងពិចារណានាំយកប្រធានផ្នែកកីឡារបស់ក្លឹប PSG លោក Luis Campos មកពី PSG ដំណាលគ្នាជាមួយនឹងខ្សែប្រយុទ្ធ Kylian Mbappe ដែរ (នេះបើយោងតាម Sport.es បានចុះផ្សាយ)។
ទោះបីជា Luis Campos ហាក់ដូចជាពេញចិត្តនឹងតំណែងបច្ចុប្បន្នរបស់គាត់នៅ PSG និងមិនសម្លឹងមើលការផ្លាស់ទៅក្លឹបផ្សេងក៏ដោយ ប៉ុន្តែការចាកចេញរបស់តារាឆ្នើម Kylian Mbappe អាចធ្វើឲ្យគាត់ពិចារណាអំពីរឿងនេះ។
គួរដឹងផងដែរថា នៅក្នុងទីផ្សារដោះដូរកីឡាករនារដូវក្តៅខាងមុខ Kylian Mbappe នឹងចាកចេញទៅ Real Madrid ហើយ។ យោងតាមសេចក្ដីរាយការណ៍ពីកាសែត Marca បានឲ្យដឹងថា Mbappe សុខចិត្តកាត់បន្ថយប្រាក់ខែរបស់គាត់ស្ទើរតែពាក់កណ្ដាល ដើម្បីអាចចូលរួមជាមួយក្លឹបយក្សអេស្ប៉ាញ Real Madrid។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ3 days ago
មូលហេតុដែល Neymar មិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិប្រេស៊ីល
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង
-
បាល់ទាត់អន្តរជាតិ3 days ago
ក្រដាសកុងត្រាដំបូងរបស់ Messi ជាមួយ Barcelona ដាក់ដេញថ្លៃបានជិតមួយលានដុល្លារ