Connect with us

បាល់ទាត់អន្តរជាតិ

Chelsea ចាំ​ទទួល​យក Harry Kane ប្រសិន​បើ Bayern Munich លែង​ត្រូវ​ការ​គេ

Published

on

ក្លឹប​តោខៀវ Chelsea ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុកដាក់​​លើ​ខ្សែ​ប្រយុទ្ធ Harry Kane របស់​ក្លឹប Bayern Munich ស្រប​ពេល​ដែល​ខ្សែ​ប្រយុទ្ធ​ឆ្នើម​រូប​នេះ​ហាក់​បាន​ជួប​នឹង​ស្ថានភាព​មិន​សូវ​ល្អ​ជាមួយ​ក្លឹប​បច្ចុប្បន្ន​របស់​ខ្លួន។

យ៉ាង​ណា​មិញ Harry Kane ទើប​នឹង​បាន​ចាកចេញ​ពី​ទ្រនំ​ដែល​ខ្លួន​ធ្លាប់​បាន​រួម​រស់​ជាមួយ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​នៅ Tottenham Hotspur ដោយ​ចូលរួម​ជាមួយ​ក្រុម​របស់​លោក Thomas Tuchel កាល​ពី​ដើម​រដូវកាល​កន្លង​ទៅ។ កីឡាករ​វ័យ 30 ឆ្នាំ​រូបនេះ​មាន​ទម្រង់​លេង និង​អាច​ស៊ុត​បញ្ចូលទី​ជា​ច្រើន ប៉ុន្តែ​ទម្រង់​លេង​របស់ Bayern Munich ហាក់​មិន​អាច​ប្រកួត​ប្រជែង​ក្នុង​ការ​ឈ្នះពាន​ធំៗ​បាន។

ដោយ​ឡែក Harry Kane ដែល​ត្រូវ​បាន​មជ្ឃដ្ឋាន​បាល់ទាត់​មួយ​ចំនួន​យល់​ថា ជា​កីឡាករ​ដែល​ជាប់​បណ្ដា​សារ​មិន​អាច​ឈ្នះពាន​បាន​នោះ ក៏​ហាក់​មិន​មាន​ឱកាស​លើក​ពាន Bundesliga នៅ​រដូវកាល​នេះ​ដែរ ហើយ​ស្រប​ពេល​ជាមួយ​គ្នា​នោះ យោង​តាម​របាយការណ៍​ពី Football Insider បាន​ឲ្យ​ដឹង​ថា Harry Kane មិន​ពេញ​ចិត្ត​នឹង​ជីវិត​នៅ​ក្នុង​ប្រទេស​អាឡឺម៉ង់ ស្រប​ពេល​ដែល​ទម្រង់​លេង​របស់​ក្រុម​ហាក់​យ៉ាប់​យ៉ឺន ហើយ​រឿង​នេះ​ត្រូវ​បាន​ដឹង​ដោយ​តោខៀវ Chelsea ដោយ​ពួក​គេ​ចង់​នាំ​កីឡាករ​សញ្ជាតិ​អង់គ្លេស​មក​ទឹកដី​កំណើត​របស់​ខ្លួន​វិញ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២