Connect with us

បាល់ទាត់អន្តរជាតិ

Real Madrid មិន​ត្រឹម​តែ​ចុះ​ហត្ថលេខា​លើ Mbappe ទេ តែ​ថែម​ទាំង​ចង់​នាំយក​ប្រធាន​ផ្នែក​កីឡា​ពី​ក្លឹប PSG ទៀត!!!

Published

on

ក្លឹប​អធិរាជស Real Madrid ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ពិចារណា​នាំ​យក​ប្រធាន​ផ្នែក​កីឡា​របស់​ក្លឹប PSG លោក Luis Campos មក​ពី PSG ដំណាល​គ្នា​ជាមួយ​នឹង​ខ្សែប្រយុទ្ធ Kylian Mbappe ដែរ (នេះ​បើ​យោង​តាម Sport.es បាន​ចុះ​ផ្សាយ)។

ទោះ​បី​ជា Luis Campos ហាក់​ដូចជា​ពេញ​ចិត្ត​នឹង​តំណែង​បច្ចុប្បន្ន​របស់​គាត់​នៅ PSG និង​មិន​សម្លឹង​មើល​ការ​ផ្លាស់​ទៅ​ក្លឹប​ផ្សេង​ក៏​ដោយ ប៉ុន្តែ​ការ​ចាកចេញ​របស់​តារា​ឆ្នើម Kylian Mbappe អាច​ធ្វើ​ឲ្យគាត់​ពិចារណា​អំពី​រឿង​នេះ។

គួរ​ដឹង​ផង​ដែរ​ថា នៅ​ក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​នា​រដូវក្តៅ​ខាង​មុខ Kylian Mbappe នឹង​ចាកចេញ​ទៅ Real Madrid ហើយ។ យោងតាម​សេចក្ដី​រាយការណ៍​ពី​កាសែត Marca បាន​ឲ្យ​ដឹង​ថា Mbappe សុខ​ចិត្ត​កាត់​បន្ថយ​ប្រាក់ខែ​របស់​គាត់​ស្ទើរតែ​ពាក់​កណ្ដាល ដើម្បី​អាច​ចូលរួម​ជាមួយ​ក្លឹប​យក្ស​អេស្ប៉ាញ Real Madrid។

ប្រភព: Telecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២