បាល់ទាត់អន្តរជាតិ
PSG និងក្លឹបមួយចំនួននៅ Premier League កំពុងចាប់អារម្មណ៍លើខ្សែការពារឆ្នើមរបស់ Bayern Munich
ខ្សែការពារកណ្តាលរបស់ក្លឹប Bayern Munich គឺកីឡាករ Matthijs de Ligt ត្រូវបានគេដឹងថា ជិតនឹងចាកចេញពីក្លឹបបច្ចុប្បន្នខ្លួនហើយ នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខនេះ។ យ៉ាងណាមិញ De Ligt បានចូលរួមជាមួយ Bayern Munich កាលពីរដូវក្តៅឆ្នាំ 2022 ដោយផ្ទេរពី Juventus ក្នុងតម្លៃ 67 លានអឺរ៉ូ។
យោងតាមការអះអាងរបស់លោក Fabrizio Romano បានឲ្យដឹងថា អនាគតរបស់ Matthijs de Ligt កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ ដោយត្រូវសម្រេចលើបេក្ខភាពគ្រូបង្វឹកថ្មីរបស់ Bayern Munich។ ខ្សែការពារសញ្ជាតិហូឡង់រូបនេះ មិនសប្បាយចិត្តនឹងពេលវេលាប្រកួតរបស់គាត់ ក្រោមការដឹកនាំរបស់លោក Thomas Tuchel ឡើយ ប៉ុន្តែក្លឹបបានប្រកាសចែកផ្លូវគ្នាជាមួយគ្រូបង្វឹករូបនេះនៅពេលចប់រដូវកាលហើយ។
ស្របពេលជាមួយនឹងស្ថានភាពបែបនេះ Paris Saint-Germain (PSG) កំពុងតាមដានលើស្ថានភាពរបស់ Matthijs de Ligt។ ក្លឹបយក្សបារាំង PSG ពិតជាមានចំណាប់អារម្មណ៍លើខ្សែការពារវ័យ 24 ឆ្នាំរូបនេះ ខណៈដែលក្លឹបមួយចំនួននៅ Premier League ក៏កំពុងស្វែងរកឱកាសដើម្បីចុះហត្ថលេខាលើគាត់នារដូវក្តៅនេះដែរ។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ2 days ago
Al-Hilal គ្រងតំណែងក្លាយជាម្ចាស់ពានជើងឯកលីគអារ៉ាប៊ីសាអូឌីតប្រចាំឆ្នាំ 2024
-
បាល់ទាត់អន្តរជាតិ24 hours ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ22 hours ago
Pep Guardiola ថា៖ ជម្រើសនៅពេលនេះមានតែមួយគត់ គឺត្រូវឈ្នះ Tottenham Hotspur