បាល់ទាត់អន្តរជាតិ
Barcelona នឹងសុខចិត្តលក់កីឡាករឆ្នើមរបស់ខ្លួន ដើម្បីតាមប្រមាញ់ Alphonso Davies ពីកណ្ដាប់ដៃរបស់ Real Madrid
បញ្ហាហិរញ្ញវត្ថុនៅតែជាបញ្ហាសម្រាប់ Barcelona ហើយពួកគេនឹងត្រូវបង្ខំចិត្តលក់កីឡាករឆ្នើមៗមួយចំនួន ទើបអាចមានលទ្ធភាពចុះហត្ថលេខាលើកីឡាករចំណូលថ្មីបាន។ ដោយឡែកថ្មីៗនេះ យោងតាមរបាយការណ៍ពី Fichajes បានឲ្យដឹងថា Barcelona បានចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែការពារ Alphonso Davies របស់ Bayern Munich។
ខ្សែការពាររូបនេះ នៅមានកុងត្រាជាមួយក្លឹបបច្ចុប្បន្នរបស់ខ្លួនរហូតដល់ឆ្នាំ 2025 ដែលច្បាស់ណាស់ថា តម្លៃខ្លួនរបស់គាត់នៅមានតម្លៃថ្លៃគួរសម។ ស្របពេលជាមួយគ្នានោះ ក្លឹបអធិរាជស Real Madrid ក៏ពេញចិត្តសមត្ថភាព និងចង់បាន Alphonso Davies ដូចទៅនឹង Barcelona ដែរ។
របាយការណ៍ជាច្រើនបានអះអាងថា Barcelona បានត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Rafinha ខណៈដែលកីឡាករសញ្ជាតិប្រេស៊ីលរូបនេះ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីក្លឹបចំនួន 5 នៅ Premier League។ ដូច្នេះហើយ Barceloa កំពុងមានសង្ឃឹមថា នឹងអាចទទួលបានប្រាក់ធំ ដែលអាចសងថ្លៃពួកគេធ្លាប់ចំណាយ 58 លានអឺរ៉ូ ទៅលើខ្សែប្រយុទ្ធជំនាញជើងឆ្វេងរូបនេះ នៅរដូវក្តៅឆ្នាំ 2022។ ប្រាក់ទាំងនោះ ក៏អាចធ្វើឲ្យពួកគេសម្រេចក្ដីស្រមៃក្នុងការផ្ទេរខ្សែការពារឆ្វេងល្បឿនលឿន Alphonso Davies ផងដែរ។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ5 days ago
Ole Gunnar Solskjaer ត្រៀមឡើងកាន់តំណែងជាគ្រូបង្វឹកថ្មី របស់ក្លឹបយក្សមួយនៅលីគទួរគី
-
បាល់ទាត់អន្តរជាតិ2 days ago
Chelsea ត្រៀមលក់ខ្សែការពារសំខាន់ម្នាក់របស់ខ្លួន
-
បាល់ទាត់អន្តរជាតិ1 day ago
Real Madrid ចង់បបួលតោខៀវ Chelsea ដោះដូរខ្សែបម្រើម្នាក់ជាមួយ Enzo Fernandez