បាល់ទាត់អន្តរជាតិ
Inter Milan អាចនឹងលក់ Bastoni ប្រសិនបើមានការដេញថ្លៃក្បែរ 100 លានអឺរ៉ូ
ក្លឹបយក្ស Inter Milan មិនមានគោលជំហរដើម្បីបញ្ចេញខ្សែការពារឆ្នើម Alessandro Bastoni នៅរដូវក្តៅខាងមុខទេ ប៉ុន្តែក្នុងករណីមានសំណើរផ្ដល់ជូនដ៏ល្អ ជាទឹកប្រាក់ធំតាមការរំពឹងទុក នោះពួកគេនឹងសុខចិត្តលក់ខ្សែការពារកណ្ដាលសញ្ជាតិអ៊ីតាលីរូបនេះ។
យោងតាមរបាយការណ៍ពី teamTALK បានឲ្យដឹងថា Alessandro Bastoni កំពុងស្ថិតក្នុងបញ្ជីនៃក្លឹបចំនួន 5 ដែលចង់បានគាត់ ដោយក្លឹបទាំងនោះមានដូចជា Chelsea, Manchester City, Manchester United, PSG និង Real Madrid។ កីឡាករវ័យ 24 ឆ្នាំរូបនេះ បច្ចុប្បន្ន គឺជាកីឡាករឆ្នើម និងសំខាន់បំផុតមួយរូបរបស់ក្លឹប Inter Milan ក៏ដូចជាក្រុមជម្រើសជាតិអ៊ីតាលី។
សម្រាប់ Inter Milan នៅតែមានចិត្តចង់រក្សាទុក Bastoni ជាច្រើនរដូវកាលទៀត ប៉ុន្តែពួកគេក៏ពិចារណាលក់កីឡាកររូបនេះដែរ ប្រសិនបើមានក្លឹបកំពូលណាមួយ ហ៊ានដាក់សំណើរជាទឹកប្រាក់ក្បែរ 100 លានអឺរ៉ូលើរូបគេ។ ប្រសិនបើ Inter Milan លក់ Bastoni ចេញបាន ក្នុងរង្វង់ទឹកប្រាក់តាមការរំពឹងទុកនោះ នឹងធ្វើឲ្យស្ថានភាពហិរញ្ញវត្ថុរបស់ក្លឹបកាន់តែប្រសើរឡើង ហើយក៏ធ្វើឲ្យពួកគេមានលទ្ធភាពដើម្បីចុះហត្ថលេខាលើកីឡាករចំណូលថ្មីបន្ថែមទៀតដែរ។
ប្រភព: Dailysports