បាល់ទាត់អន្តរជាតិ
ប្រធានាធិបតីបារាំងសារភាពថា ខ្លួនមិនបានលូកដៃចូលក្នុងកិច្ចការក្លឹប PSG ដើម្បីហាមឃាត់ Mbappe ឡើយ
ប្រធានាធិបតីនៃប្រទេសបារាំងលោក Emmanuel Macron កាលពីប៉ុន្មានថ្ងៃមុនបានជួបពិសាអាហារពេលល្ងាចជាមួយខ្សែប្រយុទ្ធឆ្នើម Kylian Mbappe ហើយការជួបគ្នារវាងអ្នកទាំង 2 ធ្វើឲ្យមានការសង្ស័យថា ប្រធានាធិបតីរូបនេះបានដើរតួដើម្បីនិយាយហាមឃាត់កីឡាកររូបនេះមិនឲ្យចាកចេញពី PSG ក៏ដូចជាប្រទេសកំណើតរបស់គេ។
ទោះជាយ៉ាងណាក៏ដោយ Emmanuel Macron បានសារភាពថា គាត់មិនបាននិយាយជាមួយ Kylian Mbappe អំពីរឿងដែលគេនឹងចាកចេញពី PSG ទៅ Real Madrid នោះឡើយ។ លោក Emmanuel Macron បាននិយាយកាលពីពេលថ្មីៗនេះថា៖ “តើវាជាអាហារពេលល្ងាច ដើម្បីព្យាយាមឃាត់ឲ្យគាត់ស្នាក់នៅ PSG ដែរ រឺទេ? ទេ!!! មិនមែនបែបនោះឡើយ។ ពិភាក្សាជាមួយ Mbappe អំពីអាជីពបាល់ទាត់របស់គាត់? អត់មានការពិភាក្សាអំពីរឿងហ្នឹងទេ ខ្ញុំទុកវាជាតួនាទីរបស់ក្លឹប…”។
គួររំលឹកផងដែរថា ក្នុងអំឡុងពេលពិសាអាហារពេលល្ងាចជាផ្លូវការនៅវិមាន Elysee ជាមួយប្រធានាធិបតីបារាំង Emmanuel Macron ខ្សែប្រយុទ្ធ Kylian Mbappe បាននិយាយបញ្ជាក់ទៅកាន់អ្នកព័ត៌មានថា ខ្លួនមិនទាន់បានចុះកុងត្រាសាច់ការណ៍ណាមួយជាមួយ Real Madrid នៅឡើយទេ។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ2 days ago
តើ Real Madrid នឹងប្រើប្រាស់អ្នកចាំទីរូបណា នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត UEFA Champions League?
-
បាល់ទាត់អន្តរជាតិ2 days ago
Pepe នឹងចាកចេញពី Porto មកចូលរួមជាមួយ Barcelona នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
Carlo Ancelotti លើកឡើងថា កូនក្រុមរបស់ខ្លួនរូបនេះ នឹងឈ្នះ Ballon d’Or