Connect with us

បាល់ទាត់អន្តរជាតិ

Haaland ទិញ​រថយន្ត Mercedes ថ្មី តម្លៃ 2.7 លានផោន

Published

on

ខ្សែប្រយុទ្ធ​ឆ្នើម Erling Haaland របស់​ក្លឹប​មេឃខៀវ Manchester City បាន​ទិញ​រថយន្ត Mercedes-AMG One ដែល​មាន​តម្លៃ​រហូត​ដល់ 2.7 លានផោន (នេះ​បើ​យោងតាម​កាសែត DN.NO)។ យ៉ាង​ណា​មិញ សម្រាប់​ឡាន​ម៉ូដែល​នេះ ចំនួន​នៃ​ការ​ផលិត​មាន​កំណត់​ត្រឹមតែ 275 គ្រឿង​ប៉ុណ្ណោះ។

គេ​បាន​ដឹង​ថា ម្ចាស់​ហាង​លក់​រថយន្ត​ជនជាតិ​ន័រវេស​ដែល​មាន​ឈ្មោះ​ថា Ertvaag ជា​អ្នក​ដែល​បាន​ជួយ Haaland ក្នុង​ការ​ទិញ​រថយន្ត​ដ៏​ប្រណិត​នេះ។ កម្លាំង​របស់​រថយន្ត​ដែល​ខ្សែប្រយុទ្ធ​រូប​នេះ​បាន​ទិញ​គឺ 1000 សេះ និង​មាន​សមត្ថភាព​​ស្មើ​នឹង​កម្រិត​រថយន្ត​ទំនើប Formula One ស៊េរី​ថ្មី។

បច្ចុប្បន្ន​អាច​និយាយ​បាន​ថា Erling Haaland កំពុង​រស់​ក្នុង​សុបិន្ត​នៃ​ភាព​ជោគជ័យ​របស់​ខ្លួន​ក្នុង​អាជីព​បាល់ទាត់។ ក្រៅ​ពី​ការ​ឈ្នះពាន​រង្វាន់​ជា​ច្រើន គាត់​ក៏​ជា​កីឡាករ​ដែល​រក​បាន​ប្រាក់​ចំណូល​ច្រើន និង​កំពុង​រស់​នៅ​ក្នុង​ទ្រនំ​របស់​ក្លឹប​អ្នក​មាន Manchester City ទៀត​ផង។ Haaland ក៏​ត្រូវ​បាន​គេ​ដឹង​ថា គាត់​មាន​ចំណង់ចំណូល​ចិត្ត ចំពោះ​ការ​លេង​រថយន្ត​ទំនើបៗ​ផង​ដែរ។

ប្រភព: Telecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២