Connect with us

បាល់ទាត់អន្តរជាតិ

គ្រូ​បិសាចក្រហម ប្រាប់​ឲ្យ​ក្លឹប Fulham សុំ​ទោស ចំពោះ​ការ​ផុស​វីដេអូ​តិកតុក ចំអក​ឲ្យ Bruno Fernandes

Published

on

គ្រូ​បង្វឹក​របស់​ក្លឹប​បិសាចក្រហម Manchester United លោក Erik ten Hag បាន​អំពាវ​នាវ​ឲ្យ​ក្លឹប Fulham សុំទោស​ចំពោះ​ការ​បង្ហោះ​វីដេអូ​នៅ​លើ TikTok ដែល​ហាក់​ដូច​ជា​ចំអក​ឲ្យ​ខ្សែបម្រើ​របស់​ខ្លួន Bruno Fernandes។

យ៉ាង​ណា​មិញ នៅ​ក្នុង​ការ​ប្រកួត​នោះ​បិសាចក្រហម​បាន​រង​បរាជ័យ​យ៉ាង​អាម៉ាស់​នៅ​ក្នុង​ដី​របស់​ខ្លួន​ដោយ​លទ្ធផល 2-1 ក្រោម​ថ្វី​ជើង​របស់ Fulham ដែល​ជា​ការ​ប្រកួត​ក្នុង​ក្របខ័ណ្ឌ Premier League កាល​ពី​ចុង​សប្តាហ៍​មុន។ កីឡាករ​ឆ្នើម Alex Iwobi គឺ​ជា​ម្ចាស់​គ្រាប់​បាល់​ជ័យ​ជម្នះ​ចុង​ក្រោយ​នៅ​នាទីទី 97។

ដោយ​ឡែក​បន្ទាប់​ពី​ការ​ប្រកួត Fulham បាន​បង្ហោះ​វីដេអូ​មួយ​នៅ​លើ TikTok របស់​ខ្លួន ដោយ​បង្ហាញ​ពី Fernandes ដែល​ដួល​ទៅ​លើ​ដី ដោយ​ហាក់​ដូច​ជា​ឈឺ​ចាប់​ខ្លាំង ក្រោយ​ប៉ះ​ទង្គិច​គ្នា​បន្តិច​បន្តួច​ជាមួយ Sasa Lukic។ បន្ទាប់​ពី​មិន​មាន​ការ​ពិន័យ​អ្វី​កើត​ឡើង ខ្សែបម្រើ​របស់​បិសាចក្រហម​រូប​នេះ​បាន​ក្រោក​ឡើង​វិញ​យ៉ាង​លឿន។

លោក Erik ten Hag បា​ន​និយាយ​ទាក់ទង​នឹង​ការ​បង្ហោះ​វីដេអូ​របស់​ក្លឹប Fulham កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ពួក​គេ​គួរតែ​លុប​វីដេអូ និង​សុំទោស​ចំពោះ​ការ​ធ្វើ​ទង្វើ​ហួស​ហេតុ​បែប​នេះ។ គ្រូ​បង្វឹក​របស់​បិសាចក្រហម​រូប​នេះ​បាន​និយាយ​ថា៖ “វា​ជា​រឿង​មិន​ត្រឹមត្រូវ​ទេ​ដែល​ក្លឹប​ធ្វើ​រឿង​បែប​នេះ ព្រោះ​វា​ខុស​ច្បាប់​ទាំង​ស្រុង ហើយ​ពួកគេ​ខុស ដូច្នេះ​ពួកគេ​គួរ​តែ​សុំទោស​ចំពោះ​រឿង​នេះ”។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២