Connect with us

បាល់ទាត់អន្តរជាតិ

ប្រធានា​ធិបតី​បារាំង​សារភាព​ថា ខ្លួន​មិន​បាន​លូកដៃ​ចូល​ក្នុង​កិច្ចការ​ក្លឹប PSG ដើម្បី​ហាម​ឃាត់ Mbappe ឡើយ

Published

on

ប្រធានា​ធិបតី​នៃ​ប្រទេស​បារាំង​លោក Emmanuel Macron កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​បាន​ជួប​ពិសា​អាហារ​ពេល​ល្ងាច​ជាមួយ​ខ្សែ​ប្រយុទ្ធ​ឆ្នើម Kylian Mbappe ហើយ​ការ​ជួប​គ្នា​រវាង​អ្នក​ទាំង 2 ធ្វើ​ឲ្យ​មាន​ការ​សង្ស័យ​ថា ប្រធានា​ធិបតី​រូប​នេះ​បាន​ដើរ​តួ​ដើម្បី​និយាយ​ហាម​ឃាត់​កីឡាករ​រូប​នេះ​មិន​ឲ្យ​ចាកចេញ​ពី PSG ក៏​ដូច​ជា​ប្រទេស​កំណើត​របស់​គេ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ Emmanuel Macron បាន​សារភាព​ថា គាត់​មិន​បាន​និយាយ​ជាមួយ Kylian Mbappe អំពី​រឿង​ដែល​គេ​នឹង​ចាកចេញ​ពី PSG ទៅ Real Madrid នោះ​ឡើយ។ លោក Emmanuel Macron បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា៖ “តើ​វាជា​អាហារ​ពេល​ល្ងាច ដើម្បី​ព្យាយាម​ឃាត់​ឲ្យ​គាត់​ស្នាក់​នៅ PSG ដែរ រឺ​ទេ? ទេ!!! មិនមែន​បែប​នោះ​ឡើយ។ ពិភាក្សា​ជាមួយ Mbappe អំពី​អាជីព​បាល់ទាត់​របស់​គាត់? អត់​មាន​ការ​ពិភាក្សា​អំពី​រឿង​ហ្នឹង​ទេ ខ្ញុំ​ទុក​វា​ជា​តួនាទី​របស់​​​ក្លឹប…”។

គួរ​រំលឹក​ផង​ដែរ​ថា ក្នុង​អំឡុង​ពេល​ពិសា​អាហារ​ពេល​ល្ងាច​ជា​ផ្លូវការ​នៅ​វិមាន Elysee ជាមួយ​ប្រធានា​ធិបតី​បារាំង Emmanuel Macron ខ្សែប្រយុទ្ធ Kylian Mbappe បាន​និយាយ​បញ្ជាក់​​ទៅ​កាន់​អ្នក​ព័ត៌មាន​​ថា ខ្លួន​មិន​ទាន់​បាន​ចុះ​កុងត្រា​សាច់ការណ៍​ណា​មួយ​ជាមួយ Real Madrid នៅ​ឡើយ​ទេ។

ប្រភព: Telecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២