Connect with us

បាល់ទាត់អន្តរជាតិ

Mbappe កំពុង​ចរចា​ទិញ​ផ្ទះ​របស់ Sergio Ramos ដែល​ស្ថិត​នៅ​ក្នុង​ទីក្រុង Madrid

Published

on

ឥឡូវ​នេះ​ប្រហែល​ជា​កាន់​តែ​ច្បាស់​ការណ៍​ហើយ​ថា Kylian Mbappe នឹង​ចូល​រួម​ជាមួយ Real Madrid ក្រោយ​ចប់​រដូវ​កាល​នេះ។ Mbappe ត្រូវ​បាន​គេ​ដឹង​ថា កំពុង​ស្វែងរក​លំនៅ​ដ្ឋាន​ក្នុង​​ប្រទេស​អេស្ប៉ាញ ខណៈ​ដែល​មាន​ពាក្យ​ចចាម​អារ៉ាម​ថា គាត់​កំពុង​ពិភាក្សា​ដើម្បី​ទិញ​អចលនទ្រព្យ នៅ​ទីក្រុង Madrid ដែល​ជា​កម្មសិទ្ធិ​របស់ Sergio Ramos។

យ៉ាង​ណា​មិញ ខ្សែ​ការពារ​សញ្ជាតិ​អេស្ប៉ាញ Sergio Ramos បាន​ទិញ​ផ្ទះមួយ​​នៅ​សង្កាត់ La Moraleja ពេល​ដែល​គាត់​នៅ​ជា​កីឡាករ​របស់​ក្លឹប Real Madrid។ មាន​ប្រភព​មួយ​បាន​បង្ហាញ​ថា Mbappe នឹង​ក្លាយ​ជា​កម្មសិទ្ធិ​ផ្ទះ​របស់ Ramos នេះ ដោយ​ចំណាយ​ប្រាក់ 18 លានអឺរ៉ូ រឺ​ជាង 20 លានដុល្លារ។

គួរ​រំលឹក​ផង​ដែរ​ថា នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ Kylian Mbappe នឹង​ផុត​កុងត្រា​ជាមួយ​ក្លឹប​បច្ចុប្បន្ន​របស់​ខ្លួន PSG ហើយ។ សម្រាប់​ដំណើរ រឺ​ជំហាន​បន្ទាប់​របស់​ខ្សែ​ប្រយុទ្ធ​ឆ្នើម​រូប​នេះ ហាក់​មិន​មាន​អ្វី​ជា​អាថ៌​កំបាំង​ឡើយ ដោយ​គេ​បាន​ដឹង​ថា គាត់​នឹង​ចូលរួម​ជាមួយ​ក្លឹប​អធិរាជស Real Madrid។

ប្រភព: Khelnow

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២