បាល់ទាត់អន្តរជាតិ
PSG ហ៊ានចាយប្រាក់ជាង 120 លានផោន សម្រាប់ការចុះហត្ថលេខាលើ Bukayo Saka
ក្លឹបយក្សបារាំង Paris Saint-Germain ត្រូវបានគេរាយការណ៍ថា បានត្រៀមសំណើរជាទឹកប្រាក់ជាង 140 លានអឺរ៉ូ (120 លានផោន) សម្រាប់ខ្សែប្រយុទ្ធស្លាបរបស់ Arsenal គឺកីឡាករ Bukayo Saka ដែលការដាក់សំណើរនោះអាចកើតឡើងនារដូវក្ដៅចុងបញ្ចប់រដូវកាលនេះ។
ក្លឹបយក្សនៅ Ligue 1 ត្រូវបានគេជឿថា កំពុងរៀបចំគោលដៅផ្ទេរដែលមានទំហំទឹកប្រាក់ដ៏ធំមួយ នៅមុនយុទ្ធនាការរដូវកាលថ្មី 2024-2025 ចាប់ផ្ដើម ខណៈដែលពួកគេត្រូវបាត់បង់ខ្សែប្រយុទ្ធឆ្នើម Kylian Mbappe នាពេលឆាប់ៗខាងមុខ។ ជាការពិត PSG បានដឹងរួចទៅហើយថា ពួកគេនឹងត្រូវការចុះហត្ថលេខាលើខ្សែប្រយុទ្ធស្លាបយ៉ាងតិចម្នាក់ ដើម្បីមកប៉ះប៉ូវនូវការបាត់បង់កីឡាករសញ្ជាតិបារាំងរូបនេះ។
ខ្សែប្រយុទ្ធ Victor Osimhen របស់ Napoli, Rafael Leao របស់ AC Milan និង Marcus Rashford របស់ Manchester United សុទ្ធតែត្រូវបានគេជឿថា ស្ថិតនៅលើរ៉ាដារបស់ PSG។ ទោះបីជាយ៉ាងណាក៏ដោយ យោងតាមរបាយការណ៍របស់ Fichajes បានអះអាងថា PSG បានកំណត់គោលដៅជាចំបងលើខ្សែប្រយុទ្ធស្លាបសញ្ជាតិអង់គ្លេស Bukayo Saka ដោយពួកគេហ៊ានចាយប្រាក់រហូតដល់ 120 លានផោនឯណោះ។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ1 day ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ2 days ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!