បាល់ទាត់អន្តរជាតិ
Juventus ចាប់អារម្មណ៍លើខ្សែបម្រើសញ្ជាតិអេស្ប៉ាញរបស់ក្លឹប Real Sociedad
កាលពីការប្រកួតម្សិលមិញថ្ងៃទី 5 ខែមីនា ខ្សែម្រើ Mikel Merino បានស៊ុតបាល់បញ្ចូលទី 1 គ្រាប់ទៅលើក្លឹប PSG ដែលជាការប្រកួតក្នុងក្របខណ្ឌ UEFA Champions League។ ទោះជាយ៉ាងណាក៏ដោយក្រុមរបស់គាត់ Real Sociedad មិនបានឆ្លងផុតទៅវគ្គបន្ទាប់ឡើយ ដោយសរុបទាំង 2 ជើងពួកគេបានចាញ់ 1 ទល់នឹង 4។
ប៉ុន្តែថ្វីត្បិតតែបែបនេះក៏ដោយ Mikel Merino ត្រូវបានគេមើលឃើញថា មានទម្រង់លេងដ៏លេចធ្លោរយ៉ាងខ្លាំងនៅក្នុងការប្រកួតនោះ។ យោងតាមរបាយការណ៍ចុងក្រោយមួយពី La Gazzetta dello Sport បានឲ្យដឹងថា គេបានប្រទះឃើញនាយកផ្នែកកីឡារបស់ក្លឹប Juventus លោក Cristiano Giuntoli ទៅចូលរួមទស្សនាដោយផ្ទាល់ក្នុងការប្រកួតរវាងក្រុម Real Sociedad និង PSG ដែលក្នុងនោះ គាត់បានចាប់អារម្មណ៍ខ្លាំងទៅលើសកម្មភាពរបស់ខ្សែបម្រើ Mikel Merino។
មានសេចក្តីរាយការណ៍ខ្លះទៀតបានបន្ថែមថា Cristiano Giuntoli មិនត្រឹមតែទៅមើលខ្សែបម្រើរូបនេះនោះទេ តែក៏ទៅមើលពីទម្រង់លេងរបស់ខ្សែការពារកណ្ដាល Robin Le Normand ផងដែរ។ សម្រាប់ Mikel Merino គេនៅកុងត្រារហូតដល់ឆ្នាំ 2025 ហើយប្រសិនបើខ្សែបម្រើកណ្ដាលរូបនេះមិនបន្តកិច្ចព្រមព្រៀងថ្មីជាមួយក្លឹបទេ តម្លៃផ្ទេររបស់គាត់នឹងទាប ហើយអាចឲ្យ Juventus នាំគេទៅទឹកដីអ៊ីតាលីបាន។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ4 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ4 days ago
Cristiano Ronaldo ស្នើរឲ្យក្លឹប Al-Nassr ចុះហត្ថលេខាលើកីឡាករមួយរូបរបស់បិសាចក្រហម
-
បាល់ទាត់អន្តរជាតិ5 days ago
Vinicius Jr ត្រូវបានផ្ដល់អាទិភាពជាអ្នករ៉ាប់រងទាត់បាល់ប៉េណាល់ទី