Connect with us

បាល់ទាត់អន្តរជាតិ

Foden ឆ្លើយ​តប​បែប​នេះ បន្ទាប់​ពី​គ្រូ​បង្វឹក​របស់​ខ្លួន ប្រៀបធៀប​គាត់​ទៅ​នឹង Lionel Messi

Published

on

តារា​ឆ្នើម Phil Foden របស់​ក្លឹប​មេឃខៀវ Manchester City បាន​និយាយ​នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​កាសែត Daily Mail ដោយ​ឆ្លើយ​តប​ទៅ​នឹង​សម្ដី​របស់​គ្រូ​បង្វឹក​លោក Pep Guardiola ដែល​បាន​ធ្វើ​ការ​ប្រៀបធៀប​គាត់​ទៅ​នឹង​ខ្សែ​ប្រយុទ្ធ Lionel Messi។

បន្ទាប់​ពី​ទទួល​ជ័យជម្នះ​ក្នុង​ការ​ប្រកួត Manchester Derby ដែល Phil Foden បាន​ស៊ុត​បញ្ចូលទី​ 2 គ្រាប់​ដែរ​នោះ លោក Pep Guardiola បាន​និយាយ​ថា នៅ​ការ​ប្រកួត​ដ៏​សំខាន់ Phil Foden គាត់​តែងតែ​ជា​កីឡាករ​ដ៏​ល្អ​បំផុត ដូច​ជា Messi ដែរ។ ទោះ​ជា​យ៉ាង​ណា កីឡាករវ័យ 23 ឆ្នាំ Phil Foden បាន​បដិសេធ​ថា​ខ្លួន​មិនឈាន​ដល់​កម្រិត​ដូច​គ្នា​ជាមួយ Lionel Messi ឡើយ។

កីឡាករ​ឆ្នើម Phil Foden បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា៖ “គ្មាន​ផ្លូវ​ទេ? អ្នក​​មិន​អាច​ប្រៀបធៀប​នរណា​ម្នាក់​ជាមួយ Messi បាន​ទេ គាត់​គ្រប​ដណ្ដប់​លើ​ពិភព​បាល់ទាត់​ទាំង​មូល ប៉ុន្តែ​​ការ​លឺ​ពី​គ្រូ​បង្វឹក​ដែល​សរសើរ​ខ្ញុំ​បែប​នេះ ​គឺ​ពិត​ជា​ល្អ​ណាស់”។

ប្រភព: Telecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២