បាល់ទាត់អន្តរជាតិ
Liverpool ប្រកាសពីការចុះហត្ថលេខាលើកីឡាករសញ្ជាតិព័រទុយហ្គាល់ Fabio Carvalho
ខ្សែបម្រើប្រយុទ្ធ Fabio Carvalho ត្រូវបានបញ្ជាក់ជាផ្លូវការណ៍ថា គាត់នឹងក្លាយជាកីឡាកររបស់ Liverpool គិតចាប់ពីថ្ងៃទី 1 ខែកក្កដា តទៅ ដោយកីឡាករវ័យ 19 ឆ្នាំរូបនេះត្រូវបានក្លឹបហង្សក្រហមនាំយកពី Fulham ក្នុងកិច្ចព្រមព្រៀងតម្លៃ 7.7 លានផោន។
Carvalho បានក្លាយជាកីឡាករដែលក្លឹបហង្សក្រហម Liverpool ចុះហត្ថលេខាដំបូងបង្អស់ នៅរដូវក្តៅនេះ ហើយកីឡាកររូបនេះ ត្រូវបានគេរំពឹងទុកថា នឹងក្លាយជាកីឡាករដែលលោក Jurgen Klopp ដាក់ឲ្យចូលលេងសាកល្បងសមត្ថភាព សម្រាប់ការប្រកួតមុនបើករដូវកាល។
Fabio Carvalho នឹងត្រូវជ្រើសរើសលេខអាវសម្រាប់ក្លឹបថ្មីរបស់គាត់ ដែលលេខមួយចំនួនមិនទាន់មានអ្នកពាក់ដូចជា៖ 2, 16, 19, 24, 25, 28, 29, 30, 31។ ប៉ុន្តែប្រសិនបើ Divock Origi ចាកចេញនៅពេលកុងត្រារបស់គាត់ផុតកំណត់ អាវលេខ 27 របស់គាត់ អាចនឹងត្រូវផ្ទេរឲ្យ Carvalho ផងដែរ បើគាត់ចង់បានលេខនោះ។
ប្រភព: Thisisanfield