បាល់ទាត់អន្តរជាតិ
Kylian Mbappe ឈ្នះពានរង្វាន់ស្បែកជើងមាសប្រចាំ Ligue 1 ជាលើកទីបួន

ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិបារាំង Kylian Mbappe បានបញ្ចប់ភារៈកិច្ចជាមួយ PSG និង Ligue 1 នៃរដូវកាល 2021/22 ជាមួយនឹងគ្រាប់បាល់ដែលច្រើនជាងខ្សែប្រយុទ្ធរបស់ក្លឹប Monaco គឺកីឡាករ Wissam Ben Yedder ដែលជាកីឡាករសញ្ជាតិបារាំងដូចគ្នា។
ប្រកួតចុងក្រោយរបស់ Ben Yedder បានស៊ុតបញ្ចូលទីគ្រាប់បាល់មួយគ្រាប់ ប៉ុន្តែ Mbappe បានស៊ុតបញ្ចូលទីចំនួន 3 ក្នុងការប្រកួតចុងក្រោយរបស់ PSG មុនបិទរដូវកាល។
យ៉ាងណាមិញ Mbappe ទើបនឹងចុះកុងត្រាថ្មីក្ដៅៗរយៈពេល 3 ឆ្នាំជាមួយ PSG នឹងឈ្នះពានស្បែកជើងមាសសម្រាប់រដូវកាលនេះប្រចាំលីគកំពូលនៃប្រទេសបារាំង ជាមួយនឹងគ្រាប់បាល់ 28 គ្រាប់ សម្រាប់ 35 ប្រកួត។ ការឈ្នះស្បែកជើងមាសលើកនេះ គឺជាលើកទី 4 របស់ Kylian Mbappe។
Kylian Mbappe ក៏បានក្លាយជាអ្នកដែល Assists ច្រើនជាងគេប្រចាំលីគផងដែរ ដោយចំនួនសរុបរបស់គាត់គឺ 17 ដង ដែលបំបែកកំណត់ត្រារបស់ Lionel Messi ដែលមានត្រឹមតែ 14 ដងប៉ុណ្ណោះ។
ប្រភព: Si