បាល់ទាត់អន្តរជាតិ
Liverpool សម្រេចចិត្តនាំយក Fabio Carvalho មកវិញ
កាលពីម្សិលមិញនេះ ក្លឹបហង្សក្រហម Liverpool បានប្រកាសបញ្ជាក់ថា ខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់ Fabio Carvalho ត្រូវបានហៅមកវិញ បន្ទាប់ពីការខ្ចីជើងនៅ RB Leipzig បានបញ្ចប់។ កីឡាករវ័យ 21 ឆ្នាំរូបនេះបានចាកចេញពី Anfield ទៅទឹកដីអាឡឺម៉ង់ កាលពីពាក់កណ្ដាលឆ្នាំ 2023។
គិតចាប់តាំងពីពេលនោះមក គាត់បានបង្ហាញខ្លួនសរុប 15 ប្រកួតឲ្យ RB Leipzig ប៉ុន្តែមិនបានរួមចំណែកស៊ុតបញ្ចូលទី រឺ Assists អ្វីឡើយ។ អតីតតារាឆ្នើមរបស់ក្លឹប Fulham រូបនេះ ត្រូវបានគេដឹងថា ក្រុមរបស់លោក Jurgen Klopp មិនដែលមានចេតនាចង់លក់រូបគាត់ចេញនោះឡើយ គឺគ្រាន់តែឲ្យខ្ចីជើងដើម្បីបង្កើនសមត្ថភាពប៉ុណ្ណោះ។
ជាក់ស្ដែងពេលនេះ គាត់បានត្រឡប់មកទឹកដីអង់គ្លេសវិញ ស្របពេលដែល Liverpool កំពុងមានវិបត្តិខ្សែបម្រើ។ កាលពីរដូវក្តៅកន្លងទៅ Liverpool បានលក់ខ្សែបម្រើជាច្រើនដូចជា Fabinho, Naby Keita, Jordan Henderson, Alex Oxlade-Chamberlain និង Leighton Clarkson ខណៈដែល Arthur ក៏បានបញ្ជូនទៅឲ្យ Juventus វិញផងដែរ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ4 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ4 days ago
Cristiano Ronaldo ស្នើរឲ្យក្លឹប Al-Nassr ចុះហត្ថលេខាលើកីឡាករមួយរូបរបស់បិសាចក្រហម
-
បាល់ទាត់អន្តរជាតិ5 days ago
Vinicius Jr ត្រូវបានផ្ដល់អាទិភាពជាអ្នករ៉ាប់រងទាត់បាល់ប៉េណាល់ទី