បាល់ទាត់អន្តរជាតិ
Lewandowski មានចេតនាធ្វើឲ្យបានកាតលឿង ដើម្បីកុំឲ្យខកខានឱកាសប្រកួត El Clasico
ខ្សែប្រយុទ្ធ Robert Lewandowski របស់ក្លឹបអ្នកមានបុណ្យ Barcelona ត្រូវបានព្យួរការប្រកួតចំនួន 1 ដែលជាការប្រកួតបន្ទាប់នៅក្នុងក្របខណ្ឌកំពូលរបស់អេស្ប៉ាញ La Liga។ ខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញរូបនេះ បានទទួលកាតលឿងសម្រាប់ការព្យាយាមពន្យាពេលវេលានៃការប្រកួត ក្នុងជំនួបជាមួយក្លឹប Las Palmas។
គេបានកត់សម្គាល់ឃើញថា Robert Lewandowski បានព្យាយាមធ្វើឲ្យមានកាតលឿងនៅក្នុងប្រកួតនោះដោយចេតនា ដើម្បីរាប់ចំនួនកាតលឿងជាថ្មីម្ដងទៀតនៅមុនពេលនៃការប្រកួត El Clasico មកដល់។ ដូច្នេះហើយ ខ្សែប្រយុទ្ធរូបនេះ នឹងខកខានការប្រកួតមួយនៅ La Liga ជាការប្រកួតបន្ទាប់ទល់នឹងក្លឹប Cadiz (ថ្ងៃទី 13 ខែមេសា)។
ដូចនេះដែរមានន័យថា Lewandowski នឹងអាចលេងទល់នឹង Real Madrid នៅក្នុងការប្រកួត El Clasico នៅ Santiago Bernabeu (ថ្ងៃអាទិត្យទី 21 ខែមេសា) ដោយគ្មានការបារម្ភអ្វីឡើយ។ គួរដឹងផងដែរថា ក្នុងរដូវកាលនេះ Lewandowski បានស៊ុតបញ្ចូលទី 20 គ្រាប់ និង Assists 9 ដងហើយ ក្នុងការបង្ហាញខ្លួនសរុប 40 ប្រកួតសម្រាប់ក្លឹបយក្សកាតាឡាន់របស់ខ្លួន។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង
-
បាល់ទាត់អន្តរជាតិ3 days ago
មូលហេតុដែល Neymar មិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិប្រេស៊ីល
-
បាល់ទាត់អន្តរជាតិ3 days ago
ក្រដាសកុងត្រាដំបូងរបស់ Messi ជាមួយ Barcelona ដាក់ដេញថ្លៃបានជិតមួយលានដុល្លារ