Connect with us

បាល់ទាត់អន្តរជាតិ

Lewandowski មាន​ចេតនា​ធ្វើ​ឲ្យ​​បាន​កាត​លឿង ដើម្បី​កុំ​ឲ្យ​ខកខាន​ឱកាស​ប្រកួត El Clasico

Published

on

ខ្សែប្រយុទ្ធ Robert Lewandowski របស់​ក្លឹប​អ្នក​មាន​បុណ្យ Barcelona ត្រូវ​បាន​ព្យួរ​ការ​ប្រកួត​ចំនួន 1 ដែល​ជា​ការ​ប្រកួត​បន្ទាប់​នៅ​ក្នុង​ក្របខណ្ឌ​កំពូល​របស់​អេស្ប៉ាញ La Liga។ ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ប៉ូឡូញ​រូប​នេះ បាន​ទទួល​កាតលឿង​សម្រាប់​ការ​ព្យាយាម​ពន្យា​ពេលវេលា​នៃ​ការ​ប្រកួត ក្នុង​ជំនួប​ជាមួយ​ក្លឹប Las Palmas។

គេ​បាន​កត់​សម្គាល់​ឃើញ​ថា Robert Lewandowski បាន​ព្យាយាម​ធ្វើ​ឲ្យមាន​កាតលឿង​នៅ​ក្នុង​ប្រកួត​នោះ​ដោយចេតនា ដើម្បី​រាប់​ចំនួន​កាត​លឿង​ជា​ថ្មី​ម្ដង​ទៀត​នៅ​មុន​ពេល​នៃ​ការ​ប្រកួត El Clasico មក​ដល់។ ដូច្នេះ​ហើយ ខ្សែ​ប្រយុទ្ធ​រូប​នេះ នឹង​ខកខាន​ការ​ប្រកួត​មួយ​នៅ La Liga ជា​ការ​ប្រកួត​បន្ទាប់​ទល់​នឹង​ក្លឹប Cadiz (ថ្ងៃទី 13 ខែ​មេសា)។

ដូចនេះ​ដែរ​មាន​ន័យថា Lewandowski នឹង​អាច​លេង​ទល់​នឹង Real Madrid នៅ​ក្នុង​ការ​ប្រកួត El Clasico នៅ Santiago Bernabeu (ថ្ងៃ​អាទិត្យទី 21 ខែមេសា) ដោយ​គ្មាន​ការ​បារម្ភ​អ្វី​ឡើយ។ គួរ​ដឹង​ផង​ដែរ​ថា ក្នុងរ​ដូវកាល​នេះ Lewandowski បាន​ស៊ុត​បញ្ចូល​ទី 20 គ្រាប់ និង Assists 9 ដង​ហើយ ក្នុង​ការ​បង្ហាញ​ខ្លួន​សរុប 40 ប្រកួត​សម្រាប់​ក្លឹប​យក្ស​កាតាឡាន់​របស់​ខ្លួន។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២