Connect with us

បាល់ទាត់អន្តរជាតិ

Phil Foden ស៊ុត 3 គ្រាប់ (Hat-trick) ក្នុង​ជំនួប​ទល់​នឹង Aston Villa

Published

on

ខ្សែ​ប្រយុទ្ធ​ស្លាប Phil Foden បាន​ស៊ុត​បញ្ចូលទី 3 គ្រាប់​យ៉ាង​អស្ចារ្យ នៅ​ក្នុង​ការ​ប្រកួត​របស់​ក្លឹប​មេឃ​ខៀវ Manchester City ដោយ​បាន​យក​ឈ្នះ Aston Villa ក្នុង​លទ្ធផល​សរុប 4-1 កាល​ពី​រំលង​អាធ្រាត​យប់​មិញ​នេះ ដែល​ជា​ការ​ប្រកួត​ក្នុង​ក្របខណ្ឌ Premier League។

ក្នុង​ចំណោម​គ្រាប់​បាល់​ទាំង 3 គ្រាប់ កីឡាករ​សញ្ជាតិ​អង់គ្លេស​រូប​នេះ បាន​ស៊ុត​បញ្ចូល​ទី​​គ្រាប់​ដំបូង​របស់​គេ​ជា​ការ​ទាត់​បាល់ហ្វ្រីឃីគ​ដ៏​ល្អ នៅ​ចុង​តង់​ទី 1។ សម្រាប់​គ្រាប់​បាល់ 2 គ្រាប់​បន្ថែម​ទៀត​របស់ Phil Foden គឺ​ស៊ុត​បញ្ចូល​ទី​នៅ​នាទីទី 62 និង 69។

ទោះ​បី​ជា​កំពុង​សម្លឹង​ដល់​ការ​ឈ្នះ​ពាន Premier League នៅ​ក្នុង​រដូវកាល​នេះ​ក៏ដោយ ក៏​ក្រុម​របស់​លោក Pep Guardiola ហាក់​នៅ​មាន​ការ​លំបាក ដោយ​ពួក​គេជា​ក្រុម​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ 3 តាម​ពី​ក្រោយ Liverpool និង Arsenal។ បន្ថែម​លើស​ពី​នេះ​ទៀត ពួក​គេ​ក៏​មាន​ការ​ប្រកួត​ជាប់ៗ​គ្នា​ជា​ច្រើន ហើយ​នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត​ខាង​មុខ​ពួក​គេ​នឹង​ត្រូវ​ប្រកួត​ធំ​នៅ​ក្នុង​ក្របខណ្ឌ UCL ទល់​នឹង Real Madrid ផង​ដែរ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២