បាល់ទាត់អន្តរជាតិ
Xavi Hernandez៖ គ្រប់គ្នាបានឃើញហើយ អ្វីដែលបានកើតឡើងនៅក្នុងការប្រកួត El Clasico
គ្រូបង្វឹករបស់ក្លឹបអ្នកមានបុណ្យ Barcelona លោក Xavi Hernandez បានរិះគន់មន្ត្រីអាជ្ញាកណ្ដាលជាថ្មីម្តងទៀត បន្ទាប់ពីក្រុមរបស់ខ្លួនបានប្រកួតចាញ់ Real Madrid កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន ក្នុងការប្រកួត El Clasico។ យ៉ាងណាមិញ Barcelona បានចាញ់ 2 ប្រកួតជាប់ៗគ្នា ខណៈដែលប្រកួតមុនពួកគេទើបនឹងបានធ្លាក់ចេញពីក្របខណ្ឌ UCL ក្រោមស្នាដៃ PSG។
ប៉ុន្មានថ្ងៃបន្ទាប់់មកទៀត Barcelona បានប្រកួតចាញ់ ដែលជាការប្រកួតលីគនៅក្នុងទឹកដី Santiago Bernabeu ជាមួយនឹងលទ្ធផល 2 ទល់នឹង 3។ គ្រូបង្វឹកលោក Xavi Hernandez បានរិះគន់ជាពិសេសដោយសង្កត់ធ្ងន់លើការស៊ុតបញ្ចូលទីរបស់ Lamine Yamal តែគ្រាប់បាល់នោះត្រូវបានបដិសេធ។
គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ បានចាត់ទុកថា គ្រាប់បាល់នោះបានចូលផុតខ្សែ ហើយវាជាគ្រាប់បាល់ចូលទីយ៉ាងពិតប្រាកដ។ ទោះជាយ៉ាងណា មន្ត្រីអាជ្ញាកណ្ដាលមិនបានអនុញ្ញានោះទេ ហើយក៏មិនបានឆែក VAR ច្បាស់លាស់ដែរ។
Xavi Hernandez បាននិយាយក្រោយការប្រកួតថា៖ “អ្នករាល់គ្នាបានឃើញវា។ ពួកគេអាចដាក់ទណ្ឌកម្មមកលើខ្ញុំ។ រូបភាពនៅទីនោះច្បាស់ៗ។ ខ្ញុំអាចវិភាគតែការប្រកួតប៉ុណ្ណោះ គឺយើងលេងបានល្អជាង Real Madrid។ យើងមិនទទួលបានការបកស្រាយលម្អិត ប៉ុន្តែនេះគឺជាផ្នែកដែលផ្លាស់ប្ដូរការប្រកួត។ យើងសមនឹងទទួលបានជ័យជំនះ”។
ប្រភព: Barcablaugranes
-
បាល់ទាត់អន្តរជាតិ5 days ago
Ole Gunnar Solskjaer ត្រៀមឡើងកាន់តំណែងជាគ្រូបង្វឹកថ្មី របស់ក្លឹបយក្សមួយនៅលីគទួរគី
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ត្រៀមឆក់ឱកាស ចុះហត្ថលេខាលើកីឡាករមួយរូបរបស់ក្លឹប Wolverhampton
-
បាល់ទាត់អន្តរជាតិ3 days ago
Tottenham Hotspur ចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើ Milan Skriniar