បាល់ទាត់អន្តរជាតិ
បិសាចក្រហមកំពុងបើកការពិភាក្សាផ្ទេរជាមួយខ្សែបម្រើ Adrien Rabiot
ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា បានបើកការពិភាក្សាជាមួយនឹង Adrien Rabiot របស់ក្លឹប Juventus ជុំវិញការផ្ទេរទៅទឹកដីអង់គ្លេសក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករនារដូវក្តៅខាងមុខ។ ខ្សែបម្រើសញ្ជាតិបារាំងរូបនេះធ្លាប់ត្រូវបានគេផ្សារភ្ជាប់ជាយូរមកហើយ ជាមួយនឹងក្លឹបបិសាចក្រហម។
កីឡាករវ័យ 29 ឆ្នាំ Adrien Rabiot កំពុងរីករាយជាមួយនឹងរដូវកាលដ៏ល្អរបស់គាត់ ជាមួយក្លឹបសេះបង្កង់ Juventus ក្នុងនាមជាកីឡាករជម្រើសដំបូងរបស់ក្រុម។ ក្នុងក្របខ័ណ្ឌ Serie A ខ្សែបម្រើឆ្នើមរូបនេះ បានរួមចំណែករកគ្រាប់បាល់បានចំនួន 4 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានចំនួន 3 ដង ក្នុងការបង្ហាញខ្លួន 25 ប្រកួតក្នុងលីគ រដូវកាលនេះ។
យោងតាមរបាយការណ៍ដែលបានចុះផ្សាយដោយ Calciomercato បានឲ្យដឹងថា Man United កំពុងចាប់ផ្តើមការពិភាក្សាជាមួយខ្សែបម្រើរបស់ក្លឹបសេះបង្កង់ Juventus ហើយ ជុំវិញការចុះហត្ថលេខានាំយក Rabiot ទៅទឹកដី Old Trafford ឲ្យបានមុនពេលនៃយុទ្ធនាការរដូវកាលថ្មី 2024-2025 ចាប់ផ្ដើម។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ2 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ3 days ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!