Connect with us

បាល់ទាត់អន្តរជាតិ

បិសាចក្រហម​កំពុង​បើក​ការ​ពិភាក្សា​ផ្ទេរ​ជាមួយ​ខ្សែ​បម្រើ Adrien Rabiot

Published

on

ក្លឹប​បិសាចក្រហម Manchester United ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​បើក​ការ​ពិភាក្សា​ជាមួយ​នឹង Adrien Rabiot របស់​ក្លឹប Juventus ជុំវិញ​ការ​ផ្ទេរ​ទៅ​ទឹកដី​អង់គ្លេស​ក្នុង​អំឡុង​ពេល​ទីផ្សារ​ដោះដូរ​កីឡាករ​នា​រដូវក្តៅ​ខាង​មុខ។ ខ្សែបម្រើ​សញ្ជាតិ​បារាំង​រូប​នេះ​ធ្លាប់​ត្រូវ​បាន​គេ​ផ្សារភ្ជាប់​ជា​យូរ​មក​ហើយ ជាមួយ​នឹង​ក្លឹប​បិសាចក្រហម។

កីឡាករ​វ័យ 29 ឆ្នាំ Adrien Rabiot កំពុង​រីករាយជាមួយ​នឹង​​រដូវកាល​ដ៏​ល្អ​របស់​គាត់ ជាមួយ​ក្លឹប​សេះ​បង្កង់ Juventus ក្នុង​នាម​ជា​កីឡាករ​ជម្រើស​ដំបូង​របស់​ក្រុម។ ក្នុង​ក្របខ័ណ្ឌ Serie A ខ្សែបម្រើ​ឆ្នើម​រូប​នេះ ​បាន​រួម​ចំណែក​រក​គ្រាប់​បាល់​បាន​ចំនួន 4 គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន​ចំនួន 3 ដង ក្នុង​ការ​បង្ហាញ​ខ្លួន 25 ប្រកួត​ក្នុង​លីគ រដូវកាល​នេះ។

យោងតាម​របាយការណ៍​ដែល​បាន​ចុះ​ផ្សាយ​ដោយ Calciomercato បាន​ឲ្យ​ដឹង​ថា Man United កំពុង​ចាប់​ផ្តើម​ការ​ពិភាក្សា​ជាមួយ​ខ្សែបម្រើ​របស់​ក្លឹប​សេះបង្កង់ Juventus ហើយ ជុំ​វិញ​ការ​ចុះ​ហត្ថលេខា​នាំ​យក Rabiot ទៅ​ទឹកដី Old Trafford ឲ្យ​បាន​​មុន​ពេល​នៃ​យុទ្ធនា​ការ​រដូវកាល​ថ្មី 2024-2025 ចាប់​ផ្ដើម។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២