បាល់ទាត់អន្តរជាតិ
Casemiro បង្ហើបថា ខ្លួនបានខ្វល់ពីទម្រង់លេងរបស់ក្រុម រហូតដល់គេងមិនលក់

ខ្សែបម្រើ Casemiro របស់ក្លឹបបិសាចក្រហម Manchester United បានអះអាងថា ទម្រង់លេងមិនល្អរបស់ក្រុម កំពុងធ្វើឲ្យគាត់គេងមិនលក់។ កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ បានលើកឡើងផងដែរថា បិសាចក្រហមត្រូវតែព្យាយាមស្ដារនូវទម្រង់លេងពីមួយថ្ងៃទៅមួយថ្ងៃ ដោយមិនចាំបាច់គិតរឿងប្រជែងកៅអីលេង UEFA Champions League ឡើយ។
យ៉ាងណាមិញ បច្ចុប្បន្ន Manchester United កំពុងឈរនៅចំណាត់ថ្នាក់លេខ 6 ក្នុងតារាង Premier League ដោយមាន 49 ពិន្ទុ។ ក្រុមរបស់លោក Erik ten Hag មានគម្លាត 11 ពិន្ទុតាមពីក្រោយក្រុមលេខ 4 Tottenham Hotspur ខណៈដែលការប្រកួតនៅសល់តែ 7 ដងទៀតប៉ុណ្ណោះ នឹងត្រូវបិទបញ្ចប់រដូវកាល។
ខ្សែបម្រើកណ្ដាល Casemiro បានប្រាប់ ESPN បន្ទាប់ពីការប្រកួតកាលពីថ្ងៃអាទិត្យទល់នឹង Liverpool ថា៖ “ពេលខ្លះ ខ្ញុំដេកមិនលក់ និងគិតចង់ធ្វើអ្វីម្យ៉ាងផ្សេងទៀត។ វាជាការពិត។ វាគ្មានន័យអ្វីទេ ក្នុងការគិតអំពីពាន រឺកៅអីលេង UEFA Champions League យើងត្រូវគិតអំពីទម្រង់លេងដែលយើងបង្ហាញនៅក្នុងការប្រកួតសព្វថ្ងៃនេះ”។
ប្រភព: Dailypost