បាល់ទាត់អន្តរជាតិ
Roma ត្រៀមទិញផ្ដាច់កុងត្រារបស់ខ្សែការពារស្លាប Angelino
![](https://x-sportkh.com/wp-content/uploads/2024/05/article-003793-1.jpg)
ខ្សែការពារស្លាបសញ្ជាតិអេស្ប៉ាញ Angelino បានចំណាយពេលពេញមួយរដូវកាលនេះជាមួយក្លឹប AS Roma ក្នុងលក្ខខណ្ឌខ្ចីជើងពីក្លឹបអាឡឺម៉ង់ RB Leipzig។ ក្នុងអំឡុងពេលប៉ុន្មានខែកន្លងមក កីឡាករវ័យ 27 ឆ្នាំរូបនេះបានបង្ហាញខ្លួន 37 ប្រកួត ដែលស្មើនឹង 2583 នាទី ឲ្យក្លឹប Roma។
យ៉ាងណាមិញ Angelino ក៏បានរួមចំណែកស៊ុតបញ្ចូលទីបាន 1 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានម្ដងផងដែរ។ នៅចុងបញ្ចប់នៃរដូវកាលនេះ Angelino ត្រូវបានគេរំពឹងថា នឹងត្រឡប់ទៅក្លឹបដើមរបស់ខ្លួន RB Leipzig វិញ។ ទោះជាយ៉ាងណាក៏ដោយ បើយោងតាមអ្នកកាសែតលោក Nicolo Schira បានអះអាងថា ពេលនេះ Roma មានបំណងចរចាដើម្បីទិញផ្ដាច់កុងត្រារបស់ Angelino ឲ្យក្លាយជាកីឡាករពេញសិទ្ធិរបស់ពួកគេ។
គេបានដឹងថា ក្លឹប AS Roma មានជម្រើសក្នុងការទិញកីឡាកររូបនេះក្នុងតម្លៃប្រហែលជា 5 លានអឺរ៉ូ ខណៈដែលកុងត្រារបស់ Angelino នៅមានសុពលភាពរហូតដល់ឆ្នាំ 2025។ ដោយឡែកបើយោងទៅតាម Transfermarkt តម្លៃខ្លួនរបស់ខ្សែការពាររូបនេះត្រូវបានគេប៉ាន់ប្រមាណថា អាចមានតម្លៃឡើងដល់ 8 លានអឺរ៉ូ។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ5 days ago
ក្លឹបនៅ Premier League ជាច្រើន បានបោះឆ្នោតឲ្យមានការរក្សាទុក និងបន្តប្រើប្រាស់ VAR
-
បាល់ទាត់អន្តរជាតិ5 days ago
Juventus ចំណាយប្រាក់ 22 លានអឺរ៉ូ បូកនឹងកីឡាករ 2 នាក់ទៀត ដើម្បីទទួលបាន Douglas Luiz
-
បាល់ទាត់អន្តរជាតិ4 days ago
Harry Kane ឆ្លើយតបទៅកាន់អ្នករិះគន់ក្រុមជម្រើសជាតិអង់គ្លេសនៅ Euro 2024