បាល់ទាត់អន្តរជាតិ
Mats Hummels នឹងចូលរួមជាមួយក្លឹបយក្សមួយ ក្នុងប្រទេសអ៊ីតាលី
ក្លឹបអ៊ីតាលី AS Roma កំពុងត្រៀមលូកដៃចូលក្នុងទីផ្សារដោះដូរកីឡាករនារដូវក្ដៅនេះ ជាមួយនឹងគោលដៅនៃការចុះហត្ថលេខាលើកីឡាករមួយចំនួនធំ។ យ៉ាងណាមិញ គ្រូបង្វឹកលោក Daniele De Rossi ត្រូវបានគេនិយាយថា បានទាមទារដល់ប្រធានក្លឹបរួចហើយ អំពីការចង់បានកីឡាករចំណូលថ្មី។
គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះ មានការស្នើសុំចុះហត្ថលេខាលើកីឡាករថ្មីចំនួន 6 នាក់ ដែលក្នុងនោះរួមបញ្ចូលទាំងខ្សែការពារ 2, ខ្សែការពារកណ្តាលម្នាក់, ខ្សែបម្រើម្នាក់ និងខ្សែប្រយុទ្ធ 2។ យោងតាមរបាយការណ៍ពី Calciomercato បានរាយការណ៍ថា សម្រាប់ការពង្រឹងនៅតំបន់ការពារ គ្រូបង្វឹករូបនេះចង់បានកីឡាករដែលសមនឹងទម្រង់របស់គាត់ ហើយកីឡាកររូបនោះគឺ Mats Hummels។
អាស្រ័យហេតុនេះហើយ ក្លឹប AS Roman កំពុងផ្តួចផ្តើមគំនិតនៃការពិភាក្សាជាមួយអ្នកតំណាងរបស់កីឡាករសញ្ជាតិអាឡឺម៉ង់វ័យ 35 ឆ្នាំរូបនេះនាពេលឆាប់ៗខាងមុខ។ ទន្ទឹមនឹងនេះដែរ Mats Hummels មានបំណងចង់បន្តអាជីពរបស់គាត់ដោយលេងឲ្យក្លឹបនៅតំបន់អឺរ៉ុប និងចង់សាកល្បងបទពិសោធន៍ថ្មីនៅខាងក្រៅប្រទេសអាឡឺម៉ង់ ដូច្នេះគាត់អាចនឹងព្រមព្រៀងដើម្បីចូលរួមជាមួយ AS Roma នារដូវក្ដៅនេះ។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ4 days ago
Ole Gunnar Solskjaer ត្រៀមឡើងកាន់តំណែងជាគ្រូបង្វឹកថ្មី របស់ក្លឹបយក្សមួយនៅលីគទួរគី
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ត្រៀមឆក់ឱកាស ចុះហត្ថលេខាលើកីឡាករមួយរូបរបស់ក្លឹប Wolverhampton
-
បាល់ទាត់អន្តរជាតិ3 days ago
Tottenham Hotspur ចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើ Milan Skriniar