បាល់ទាត់អន្តរជាតិ
Kurt Zouma ត្រូវបានហាមឃាត់មិនឲ្យចិញ្ចឹមសត្វរយៈពេល 5 ឆ្នាំ
ខ្សែការពារ Kurt Zouma របស់ក្លឹប West Ham ត្រូវបានទទួលទណ្ឌកម្មដោយហាមឃាត់មិនឲ្យមានសត្វចិញ្ចឹមរយៈពេលប្រាំឆ្នាំ ដែលជាផ្នែកមួយនៃការដាក់ទោសគាត់ ចំពោះការទាត់ឆ្មាចិញ្ចឹមរបស់ខ្លួន ដោយសកម្មភាពនោះ ត្រូវបានគេរកឃើញនៅលើវីដេអូមួយដែលថតដោយប្អូនប្រុសរបស់គាត់ ហើយត្រូវបានបែកធ្លាយ។
Kurt Zouma បានទាត់ឆ្មារបស់គាត់ចេញពីបន្ទប់ និងបានយកស្បែកជើងគប់ទៅឆ្មានោះ ហើយវាយក្បាលរបស់វាទៀតផង។ បុរសសញ្ជាតិបារាំងរូបនេះ ថែមទាំងបាននិយាយគម្រាមសម្លាប់សត្វឆ្មាផងដែរ។
ជាលទ្ធផល ពេលនេះ Zouma ត្រូវបានរងការហាមឃាត់រយៈពេល 5 ឆ្នាំ ពីការកាន់កាប់សត្វចិញ្ចឹម។ ចៅក្រម Susan Holdham បានពណ៌នាអំពីសកម្មភាពរបស់គាត់ថា “គួរឲ្យអាម៉ាស់ និងគួរឲ្យស្អប់ខ្ពើម”។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ2 days ago
Napoli កំណត់គោលដៅលើខ្សែប្រយុទ្ធមួយរូប ដើម្បីមកជំនួស Osimhen
-
បាល់ទាត់អន្តរជាតិ2 days ago
បញ្ហាថ្មីមួយកំពុងប្រឈមខ្លាំងនៅ Premier League ដោយកីឡាករជាច្រើនចាប់ផ្ដើមប្រើប្រាស់ថ្នាំជក់គ្មានផ្សែង
-
បាល់ទាត់អន្តរជាតិ3 days ago
Xavi ទាមទារឲ្យក្លឹបចុះហត្ថលេខាលើខ្សែបម្រើកណ្ដាលមួយរូបរបស់ក្លឹប Real Sociedad