Connect with us

បាល់ទាត់អន្តរជាតិ

អ្នក​កាសែត​អង់គ្លេស​ម្នាក់​រិះគន់​ថា Kurt Zouma មិន​សម​ធ្វើ​ជា​កាពីតែន​ក្រុម​របស់ West Ham ទេ ព្រោះ​គេ​​ធ្លាប់​ទាត់​សត្វ​ឆ្មា

Published

on

អ្នកកាសែត​របស់​អង់គ្លេស និង​ជា​ប្រធាន​អ្នក​និពន្ធ​ផ្នែក​បាល់ទាត់​របស់ Times Sport លោក Henry Winter បាន​បន្ទោស​ក្លឹប West Ham United ចំពោះ​ការ​ធ្វើ​ឲ្យ​ខ្សែ​ការពារ​សញ្ជាតិ​បារាំង Kurt Zouma ឡើង​ធ្វើ​​ជា​កាពីតែន​ក្រុម​របស់​ពួក​គេ បើ​ទោះ​បី​ជា​កន្លង​មក​កីឡាករ​រូប​នេះ​មាន​ភាព​ចម្រូងចម្រាស​រឿង​មិន​ល្អ អំពី​ការ​ធ្វើ​បាប​សត្វ​ឆ្មា​ក៏​ដោយ។

គួរ​រំលឹក​ផង​ដែរ​ថា ក្នុង​ខែ​មិថុនា ឆ្នាំ 2022 តុលាការ​បាន​កាត់ទោស Kurt Zouma ឲ្យ​នៅ​បម្រើ​ការងារ​សង្គម​ចំនួន 180 ម៉ោង បន្ទាប់​ពី​គាត់​បាន​សារភាព​ថា ពិត​ជា​បាន​ទាត់ និង​ទះឆ្មា​របស់​ខ្លួន​ពិត​មែន។ តុលាការ​ក៏​បាន​ហាម​ឃាត់​ខ្សែការពារ​សញ្ជាតិ​បារាំង​រូប​នេះ មិន​ឲ្យ​ចិញ្ចឹម​ឆ្មា​រយៈពេល 5 ឆ្នាំ​ផង​ដែរ និង​តម្រូវ​ឲ្យ​គេ​បង់ប្រាក់​ជិត 9,000 ផោន លើ​ការ​ខាត​បង់​ពេល​លា​របស់​តុលាការ។

ខ្សែការពារ​កណ្ដាល Kurt Zouma បាន​កាន់​ការងារ​ជា​កាពីតែន​ក្រុម​របស់ West Ham ក្នុង​ការ​ប្រកួត​ដែល​ពួក​គេ​ទទួល​បាន​ជ័យជម្នះ 3-1 ទៅ​លើ Chelsea កាល​ពី​ថ្ងៃអាទិត្យ​សប្ដាហ៍​មុន។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពាក់​ព័ន្ធ​នឹង​ការ​ដើរ​តួ​ជា​កាពីតែន​ក្រុម​របស់ Kurt Zouma បាន​រង​ការ​រិះគន់​ពី​សំណាក់ Henry Winter ដោយ​អ្នក​សែត​រូប​នេះ​បាន​លើក​ឡើង​ថា គាត់​មិន​សម​នឹង​ពាក់​ស្លាក​ជា​ប្រធាន​ក្រុម West Ham ទេ។ ហើយ​ក្លឹប​អាច​ជ្រើសរើស​កីឡាករ​ចំណូល​ថ្មី James Ward-Prowse គឺ​សម​ជាង ព្រោះ​កីឡាករ​រូប​នេះ​មាន​ភាព​ជា​អ្នក​ដឹកនាំ​ពី​ធម្មជាតិ ហើយ​មិន​ដែល​ទាត់ឆ្មា​ឡើយ។

ប្រភព: Dailypost NG

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២