បាល់ទាត់អន្តរជាតិ
អាហ្សង់ទីន ឈ្នះអ៊ីតាលី 3-0 លើកពាន Finalissima
តារាឆ្នើម Lionel Messi បានក្លាយជាតួអង្គដ៏សំខាន់របស់ក្រុមជម្រើសជាតិអាហ្សង់ទីន ខណៈដែលអាហ្សង់ទីនបានយកឈ្នះលើក្រុមអ៊ីតាលី 3-0 ក្នុងការប្រកួតពាន Finalissima កាលពីម្សិលមិញនេះ ក្នុងទឹកដីនៃកីឡដ្ឋាន Wembley ប្រទេសអង់គ្លេស។
គួរដឹងផងដែរថា ការប្រកួតពានរង្វាន់ Finalissima គឺជាការជ្រើសរើសរវាងម្ចាស់ជើងឯក Copa America 2020 និងម្ចាស់ពាន Euro 2020។
គ្រាប់បាល់បីគ្រាប់របស់អាហ្សង់ទីន គឺជាការស៊ុតបញ្ចូលទីរបស់ Lautaro Martinez, Angel Di Maria និង Paulo Dybala ខណៈដែលពីរគ្រាប់ជាការ Assists របស់ Lionel Messi។
ក្រុមរបស់លោក Lionel Scaloni រកបានពីរគ្រាប់នាំមុខមុននៅតង់ទីមួយ ដោយគ្រាប់បាល់ដំបូង Messi បានបញ្ជូនបាល់ទៅឲ្យ Martinez ស៊ុតបញ្ចូលទី។ បន្តមកទៀតមុនចប់តង់ទីមួយ Di Maria បានស៊ុតបញ្ចូលទីថែមមួយគ្រាប់ទៀតនៅនាទីទី 45+1 ជាការបញ្ជូនបាល់ពី Lautaro Martinez។
យ៉ាងមិញ នៅតង់ទីពីរ Lionel Messi បានបង្កើតឱកាសតាមរយៈការបញ្ជូនបាល់ជាលើកទីពីររបស់គាត់ នៅនាទីទី 90 + 4 ហើយអតីតខ្សែប្រយុទ្ធរបស់ក្លឹប Juventus គឺកីឡាករ Paulo Dybala បានស៊ុតគ្រាប់បាល់ទីបី ដែលជាគ្រាប់បាល់ចុងក្រោយ។
ប្រភព: Goal
-
បាល់ទាត់អន្តរជាតិ2 days ago
Napoli កំណត់គោលដៅលើខ្សែប្រយុទ្ធមួយរូប ដើម្បីមកជំនួស Osimhen
-
បាល់ទាត់អន្តរជាតិ2 days ago
បញ្ហាថ្មីមួយកំពុងប្រឈមខ្លាំងនៅ Premier League ដោយកីឡាករជាច្រើនចាប់ផ្ដើមប្រើប្រាស់ថ្នាំជក់គ្មានផ្សែង
-
បាល់ទាត់អន្តរជាតិ2 days ago
Pep Guardiola កំពុងពិចារណាលើអនាគតរបស់ Joao Cancelo