បាល់ទាត់អន្តរជាតិ
Son និយាយថា Ronaldo និង Messi មិនមែនជាកីឡាករល្អបំផុតនោះទេ ម្នាក់នេះទើបជាកីឡាករល្អបំផុតលើលោក…
តារាឆ្នើម Cristiano Ronaldo និង Lionel Messi នៅតែជាកីឡាករដ៏អស្ចារ្យបំផុត ដែលមនុស្សជាច្រើនទទួលស្គាល់។ ជាមួយនឹងការឈ្នះពាន Ballon d’Or ជាច្រើន និងសមិទ្ធិផលរបស់ក្រុម Lionel Messi និង Ronaldo បានឈរនៅទីតាំងមួយ ដែលមិនមានកីឡាករអាចតាមទៅដល់បាន។
ទោះបីជាយ៉ាងណាក៏ដោយ សម្រាប់ខ្សែប្រយុទ្ធរបស់ក្លឹបមាន់ខ្នាយមាស Tottenham Hotspur គឺកីឡាករ Son Heung-min បានលើកឡើងថា បច្ចុប្បន្នអ្នកទាំងពីរ (Messi និង Ronaldo) មិនមែនជាកីឡាករល្អបំផុតក្នុងពិភពលោកនោះទេ។
តារាឆ្នើមសញ្ជាតិកូរ៉េខាងត្បូង Son Heung-min បានជ្រើសរើស Neymar ថាជាកីឡាករដែលល្អបំផុតនៅលើពិភពលោក។ គាត់បាននិយាយថា “Neymar គឺជាកីឡាករល្អបំផុតនៅក្នុងពិភពលោក ហើយខ្ញុំគិតថា ខ្ញុំកំពុងខិតខំប្រឹងប្រែង ដើម្បីក្លាយជាកីឡាករល្អបំផុតនៅក្នុងពិភពលោកដែរ”។
ដោយឡែក Son បានបញ្ចប់យុទ្ធនាការនារដូវកាលនេះ ដោយស៊ុតបញ្ចូលទីដ៏ច្រើនជាមួយ Tottenham Hotspur និងបានឈ្នះស្បែកជើងមាសប្រចាំក្របខណ្ឌកំពូលរបស់អង់គ្លេស ដោយស៊ុតបញ្ចូលទីបានចំនួន 23 គ្រាប់។ គាត់បានក្លាយជាកីឡាករអាស៊ីដំបូងគេដែលឈ្នះស្បែកជើងមាសនៅលីគកំពូលរបស់អង់គ្លេស។
ប្រភព: Timesnownews