បាល់ទាត់អន្តរជាតិ
ក្លឹប Al-Ittihad របស់អារ៉ាប់ នឹងព្យាយាមចរចាផ្ទេរ Son Heung-min
ក្លឹបម្ចាស់ជើងឯករបស់អារ៉ាប៊ីសាអូឌីត Al-Ittihad ត្រូវបានគេរាយការណ៍ថា គ្រោងនឹងដាក់សំណើរផ្ទេរកាពីតែនក្រុមរបស់ក្លឹបមាន់ខ្នាយមាស Tottenham Hotspur គឺកីឡាករ Son Heung-min ដែលសំណើរនៃការផ្ទេរនេះ នឹងដំណើរការនៅក្នុងទីផ្សារដោះដូរកីឡាករនារដូវក្តៅខាងមុខ។
កីឡាករវ័យ 31 ឆ្នាំដែលជាប្រធានក្រុមជម្រើសជាតិកូរ៉េខាងត្បូងដែរនោះ បច្ចុប្បន្នគឺជាមនុស្សម្នាក់ដ៏សំខាន់ក្រោមការដឹកនាំរបស់លោក Ange Postecoglou។ កាលពីរដូវកាលមុន Son Heung-min បានឆ្លងកាត់កំណត់ត្រាស៊ុតបញ្ចូលទីដ៏អាក្រក់បំផុតមួយ ដោយរកបានតែ 10 គ្រាប់ប៉ុណ្ណោះនៅក្នុងការប្រកួតទាំងអស់ក្នុងក្របខណ្ឌ Premier League។
ទោះជាយ៉ាងណាក៏ដោយ រដូវកាលនេះ អ្វីៗបានប្រែប្រសើរឡើង ដោយបច្ចុប្បន្នគាត់មានស្ថិតិស៊ុតបញ្ចូលទីរហូតដល់ 12 គ្រាប់ និង 6 Assists ខណៈដែលការប្រកួតប្រជែងនៅ Premier League នៅជាច្រើនប្រកួតទៀត។ ដោយឡែក ថ្មីៗនេះយោងតាមរបាយការណ៍ពី FootballTransfers បានឲ្យដឹងថា ក្លឹបរបស់អារ៉ាប៊ីសាអូឌីត Al-Ittihad នឹងសាកល្បងចរចាជាមួយ Tottenham Hotspur ដើម្បីទិញយក Son Heung-min ហើយពួកគេក៏មានមហិច្ឆតាចង់បានទាំង Mohamed Salah របស់ Liverpool ផងដែរ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ4 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ4 days ago
Cristiano Ronaldo ស្នើរឲ្យក្លឹប Al-Nassr ចុះហត្ថលេខាលើកីឡាករមួយរូបរបស់បិសាចក្រហម
-
បាល់ទាត់អន្តរជាតិ3 days ago
Cesc Fabregas ត្រៀមនាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនទៅកាន់ក្លឹប Como