បាល់ទាត់អន្តរជាតិ
ប្រកួតបើកឆាក Euro 2024 អាឡឺម៉ង់ លុត ស្កុតឡែន 5-1
![](https://x-sportkh.com/wp-content/uploads/2024/06/article-003924-1.jpg)
ក្រុមម្ចាស់ផ្ទះ អាឡឺម៉ង់បានចាប់ផ្តើមព្រឹត្តិការណ៍ Euro 2024 ជាមួយនឹងលទ្ធផលវិជ្ជមាន ដែលលើសពីការរំពឹងទុក ដោយពួកគេបានលុត 5-1 ទៅលើគូប្រជែងស្កុតឡែន ក្នុងវគ្គជម្រុះតាមពូល។ ងាកមកមើលការប្រកួត ដោយគិតត្រឹមនាទីទី 20 ប៉ុណ្ណោះ អាឡឺម៉ង់មានលទ្ធភាពនាំមុខមុនរហូតដល់ 2 គ្រាប់ ដែលជាការស៊ុតបញ្ចូលទីរបស់ Florian Wirtz និង Jamal Musiala។
ទោះជាយ៉ាងណាក៏ដោយ មុនចប់តង់ទី 1 អាឡឺម៉ង់ ក៏មានឱកាសទាត់បាល់ប៉េណាល់ទីថែម 1 គ្រាប់ទៀត នៅនាទីទី 45+1 ដែលស៊ុតបញ្ចូលទីដោយ Kai Havertz ហើយស្របពេលជាមួយគ្នានោះ កីឡាកររបស់ក្រុមជម្រើសជាតិស្កុតឡែន គឺខ្សែការពារ Ryan Porteous ក៏ទទួលបានកាតក្រហមផងដែរ។
ចាប់ផ្ដើមដល់តង់ទី 2 ស្កុតឡែកត្រូវបង្ខំចិត្តលេងដោយមានគ្នាត្រឹមតែ 10 នាក់ប៉ុណ្ណោះ ទល់នឹងអាឡឺម៉ង់ ដែលមានគ្នា 11 នាក់ពេញដដែល។ បន្តមកទៀតដល់នាទីទី 68 ខ្សែប្រយុទ្ធ Niclas Fullkrug ក៏បានស៊ុតបញ្ចូលទីនាំឲ្យអាឡឺម៉ង់ មានគ្រាប់បាល់ 4 ទល់នឹង 0។ ទោះជាយ៉ាងណា បន្តមកទៀតនៅនាទីទី 87 Antonio Rudiger ធ្វើឲ្យមានគ្រាប់បាល់ភ្លាត់ចូលទីរបស់ខ្លួនឯង 1 គ្រាប់ និងនៅនាទីទី 90+3 ខ្សែបម្រើ Emre Can ក៏ស៊ុតថែម 1 គ្រាប់ទៀត ដែលលទ្ធផលសរុបចុងក្រោយគឺ 5 ទល់នឹង 1។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
UEFA កំពុងស៊ើបអង្កេតលើ Demiral ដែលធ្វើរឿងមិនប្រក្រតីមួយនៅក្នុងការប្រកួតទល់នឹងអូទ្រីស
-
បាល់ទាត់អន្តរជាតិ5 days ago
Cristiano Ronaldo ប៉េណាល់ទីអត់ចូល ប៉ុន្តែព័រទុយហ្គាល់ នៅតែឡើងទៅវគ្គ 8 ក្រុមចុងក្រោយ
-
បាល់ទាត់អន្តរជាតិ5 days ago
ផ្លូវការណ៍៖ Aston Villa ប្រកាសចុះហត្ថលេខាលើខ្សែបម្រើ Ross Barkley