បាល់ទាត់អន្តរជាតិ
Barcelona កំពុងរិះរកវិធី ដើម្បីចុះហត្ថលេខាលើ Kobbie Mainoo
ក្លឹបអ្នកមានបុណ្យ Barcelona ត្រូវបានគេរាយការណ៍ថា កំពុងមានការចាប់អារម្មណ៍ខ្លាំងលើខ្សែបម្រើ Kobbie Mainoo ដោយពួកគេបានប្តេជ្ញាចិត្ត ចង់ចុះហត្ថលេខាលើកីឡាករវ័យក្មេងរបស់ក្លឹបបិសាចក្រហម Manchester United រូបនេះ ឲ្យបានមុនរដូវកាលថ្មីចាប់ផ្ដើម។
កីឡាករវ័យ 19 ឆ្នាំ Kobbie Mainoo បច្ចុប្បន្នកំពុងមានកាតព្វកិច្ចជាមួយក្រុមជម្រើសជាតិអង់គ្លេសនៅក្នុងព្រឹត្តិការណ៍ Euro 2024។ ទោះបីជាទើបតែត្រូវបានប្រូម៉ូតឡើងមកលេងជាមួយក្រុមឈុតធំរបស់ក្លឹបនៅរដូវកាលមុនក៏ដោយ ប៉ុន្តែគិតមកទល់នឹងពេលនេះ Kobbie Mainoo បានបង្ហាញខ្លួនសរុបរហូតដល់ 32 ប្រកួតហើយ ដោយបានរួមចំណែកស៊ុតបញ្ចូលទីបាន 5 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានម្ដងផងដែរ។
របាយការណ៍ជាច្រើនកាលពីពេលថ្មីៗនេះ បានអះអាងថា Barcelona មានឆន្ទៈក្នុងការផ្តល់ជូន Man United ជាសំណើរ 10 លានអឺរ៉ូ (8.5 លានផោន) បូកនឹងខ្សែប្រយុទ្ធប្រេស៊ីល Raphinha ម្នាក់ទៀតជាថ្នូរនឹងការនាំយក Mainoo ទៅ Camp Nou នៅរដូវក្តៅនេះ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ5 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ5 days ago
Cristiano Ronaldo ស្នើរឲ្យក្លឹប Al-Nassr ចុះហត្ថលេខាលើកីឡាករមួយរូបរបស់បិសាចក្រហម
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត