Connect with us

បាល់ទាត់អន្តរជាតិ

ប្រកួត​បើក​ឆាក Euro 2024 អាឡឺម៉ង់ លុត ស្កុតឡែន 5-1

Published

on

ក្រុម​ម្ចាស់​ផ្ទះ អាឡឺម៉ង់​បាន​ចាប់​ផ្តើម​ព្រឹត្តិការណ៍ Euro 2024 ជាមួយ​នឹង​លទ្ធផល​វិជ្ជមាន ដែល​លើស​ពី​ការ​រំពឹង​ទុក ដោយ​ពួក​គេ​បាន​លុត 5-1 ទៅ​លើ​​គូ​ប្រជែង​ស្កុតឡែន ក្នុង​វគ្គ​ជម្រុះ​តាម​ពូល។ ងាក​មកមើល​ការប្រកួត ដោយ​គិត​ត្រឹមនាទីទី 20 ប៉ុណ្ណោះ អាឡឺម៉ង់​មាន​លទ្ធភាព​នាំ​មុខ​មុន​រហូត​ដល់ 2 គ្រាប់ ដែល​ជា​ការ​ស៊ុត​បញ្ចូលទី​របស់ Florian Wirtz និង Jamal Musiala។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មុន​ចប់​តង់ទី 1 អាឡឺម៉ង់ ក៏​មាន​ឱកាស​ទាត់​បាល់ប៉េណាល់ទី​ថែម 1 គ្រាប់​ទៀត នៅនាទីទី 45+1 ដែល​ស៊ុត​បញ្ចូលទី​ដោយ Kai Havertz ហើយ​ស្រប​ពេលជាមួយ​គ្នា​នោះ កីឡាករ​របស់​ក្រុម​ជម្រើស​ជាតិ​ស្កុតឡែន គឺ​ខ្សែការពារ Ryan Porteous ក៏​ទទួល​បាន​កាត​ក្រហម​ផង​ដែរ។

ចាប់​ផ្ដើម​ដល់​តង់ទី 2 ស្កុត​ឡែក​ត្រូវ​បង្ខំ​ចិត្ត​លេង​ដោយ​មាន​គ្នា​ត្រឹមតែ 10 នាក់​ប៉ុណ្ណោះ ទល់​នឹង​អាឡឺម៉ង់ ដែល​មាន​គ្នា 11 នាក់​ពេញ​ដដែល។ បន្ត​មក​ទៀត​ដល់​នាទីទី 68 ខ្សែ​ប្រយុទ្ធ Niclas Fullkrug ក៏​បាន​ស៊ុត​បញ្ចូលទី​នាំ​ឲ្យ​អាឡឺម៉ង់ មាន​គ្រាប់​បាល់ 4 ទល់​នឹង 0។ ទោះ​ជា​យ៉ាង​ណា បន្ត​មក​ទៀត​នៅ​នាទីទី 87 Antonio Rudiger ធ្វើ​ឲ្យ​មាន​គ្រាប់​បាល់​ភ្លាត់​ចូលទី​របស់​ខ្លួន​ឯង 1 គ្រាប់ និង​នៅ​នាទីទី 90+3 ខ្សែបម្រើ Emre Can ក៏​ស៊ុត​ថែម 1 គ្រាប់​ទៀត ដែលលទ្ធផល​សរុប​ចុង​ក្រោយ​គឺ 5 ទល់​នឹង 1។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២