បាល់ទាត់អន្តរជាតិ
អាហ្សង់ទីន ត្រៀមប្រកួតបើកឆាក Copa America ទល់នឹង កាណាដា ព្រឹកស្អែក!!!
![](https://x-sportkh.com/wp-content/uploads/2024/06/article-003955-1.jpg)
នៅទីបំផុតការទន្ទឹងរងចាំនៃព្រឹត្តិការណ៍ Copa America 2024 បានមកដល់ហើយ ខណៈដែលក្រុមត្រូវប្រកួតបើកឆាកគឺអាហ្សង់ទីន ប៉ះជាមួយ កាណាដា ជាការប្រកួតជម្រុះក្នុងពូល A។ ការប្រកួតរវាងក្រុមជម្រើសជាតិទាំង 2 នឹងធ្វើឡើងនៅកីឡដ្ឋាន Mercedes-Benz ព្រឹកស្អែកម៉ោង 7:00 (ម៉ោងនៅកម្ពុជា)។
យ៉ាងណាមិញ អាហ្សង់ទីនត្រូវបានគេចាត់ទុកជាក្រុមខ្លាំងបំផុត ក្នុងចំណោមក្រុមផ្សេងៗទៀតនៅតំបន់ឡាទីន ខណៈដែលពួកគេក៏ជាក្រុមការពារតំណែងជើងឯក Copa America ឆ្នាំ 2021 ផងដែរ ដោយបានយកឈ្នះប្រេស៊ីលនៅវគ្គផ្តាច់ព្រ័ត្រ។ ក្រុមជម្រើសជាតិរបស់ពួកគេមានកីឡាករឆ្នើមៗជាច្រើន ជាពិសេស Lionel Messi ដែលជាកាពីតែនក្រុមដ៏ល្អ និងទើបតែបានឈ្នះពាន World Cup 2022។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អាហ្សង់ទីន ធ្វើបានយ៉ាងល្អ ជាពិសេសបន្ទាប់ពីពេលដែលពួកគេបានឈ្នះពាន Copa America ឆ្នាំ 2021។ ក្រោយមក 1 ឆ្នាំទៀតប៉ុណ្ណោះ ពួកគេក៏សម្រេចបានក្នុងការឈ្នះពាន World Cup ផងដែរ។ អាចនិយាយបានថា ការប្រកួតទល់នឹងកាណាដានេះ អាហ្សង់ទីន មានជំនឿចិត្តឈ្នះស្ទើរ 80 ភាគរយទៅហើយ។
អត្ថបទដោយ: ជូលី
-
បាល់ទាត់អន្តរជាតិ4 days ago
Man City ចង់ចុះហត្ថលេខានាំយកខ្សែប្រយុទ្ធស្លាប Jadon Sancho ត្រឡប់ទៅវិញ
-
បាល់ទាត់អន្តរជាតិ4 days ago
Kepa បដិសេធសំណើរពីក្លឹបផ្សេងៗ ដើម្បីរងចាំឱកាសនៅជាមួយ Real Madrid
-
បាល់ទាត់អន្តរជាតិ4 days ago
Cristiano Ronaldo បង្កើតកំណត់ត្រាក្លាយជាកីឡាករដែលរត់លឿនជាងគេប្រចាំក្រុមជម្រើសជាតិព័រទុយហ្គាល់